ចំនួនស្ពែមតិចនៅក្នុងទឹកកាម មានជាច្រើនប្រភេទ ។ អ្នកវិភាគទឹកកាមនឹងធ្វើការសំរេចចិត្ត ពីគំរូទឹកកាមជាក់លាក់មួយ ថាតើវាត្រូវនឹងនិយមណាមួយ ក្នុងចំណោមនិយមន័យខាងក្រោមនេះ ។
- អវត្តមានមេជីវិតឈ្មោល ( Azoospermia ) វាគ្មានស្ពែមនៅក្នុងទឹកកាមទាល់តែសោះ។ ពីព្រោះតែបុរសមិនអាចផលិតស្ពែមបាន ដោយសារតែគាត់មានភាពរាំងស្ទះ ដែលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់ស្ពែម ឬក៏គាត់មិនអាចបញ្ចេញទឹកកាមបាន។
- កង្វះមេជីវិតឈ្មោលក្នុងទឹកកាម ( Oligospermia ) មានស្ពែមតិចជាង ២០លាន នៅក្នុងទឹកកាម ១មីលីលីត្រ។ ក្នុងករណីស្រាលគឺ មានចន្លោះពី ១០ទៅ ២០លាន, ករណីមធ្យម មានពី ៥ទៅ ១០លាននិងករណីធ្ងន់ធ្ងរ គឺអាចមានស្ពែមតិចជាង ៥លាន នៅក្នុងទឹកកាម ១មីលីលីត្រ ។
- ស្ពែមមិនអាចមានចលនាបាន ប៉ុន្តែវាមានចំនួនធម្មតា ( Aesthenospermia) ។
- ចំនួននៃស្ពែមមិនប្រក្រតីមានច្រើន ( Teratospermia) ។ វាជាករណីដ៏ធ្ងន់ធ្ងរ ប្រសិនបើបុរសមានចំនួនស្ពែម មិនប្រក្រតីលើសពី ៧០ភាគរយ។ វាប្រហែលជាអាច បណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬដោយសារផលប៉ះពាល់នៃមជ្ឈដ្ឋានជុំវិញមួយចំនួន៕