ក្រពេញប្រូស្តាតអាចរីកធំជាងមុន ទៅតាមអាយុរបស់មនុស្សប្រុស ពេលខ្លះវាអាចសង្កត់ទៅលើប្លោកនោម ឬបំពង់បង្ហូរនោម រួចវាអាចបណ្តាលអោយមានរោគសញ្ញា ស្រដៀងគ្នាទៅនឹងជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។វាត្រូវបានគេហៅថា ដុំសាច់ក្រពេញប្រូស្តាតដែលមិនមែនជាមហារីក (benign prostatic hyperplasia) (BPH)។
វាមិនមែនជាជំងឺមហារីកក្រពេញប្រូស្តាតនោះទេ និង អាចធ្វើការព្យាបាលបាន ប្រសិនបើរោគសញ្ញាក្លាយជាផលរំខាន ។ បញ្ហាទីបីដែលអាចបណ្តាលអោយមានរោគសញ្ញានៃប្រព័ន្ធម៉ូត្រសាស្តនេះដែរ នោះគឺការរលាកក្រពេញប្រូសា្តត។ ការរលាក ឬ ការចំលងរោគនេះ អាចបណ្តាលអោយមានគ្រុនក្តៅផងដែរ និង នៅក្នុងករណីជាច្រើនទៀត គឺត្រូវ ព្យាបាលបានដោយការប្រើប្រាស់ឱសថ៕