តើពណ៌របស់លាមកគួរតែមានលក្ខណៈដូចម្តេចទៅទើបល្អ?
- ពណ៌ត្នោតមានន័យថា វាពណ៌មានសុខភាពល្អ
- បើសិនជាលាមកទៅជាក្រហម វាអាចជាសញ្ញាបញ្ជាក់ថា មានការហូរឈាមក្នុងពោះវៀនផ្នែកខាងក្រោម
- បើសិនជាលាមកទៅជាពណ៌ត្នោត និងមានឈាមឆ្នូតៗ វាអាចបញ្ជាក់ថា មានជំងឺរហែកក្រសាលគូថហើយ
- លាមកពណ៌បៃតងមានន័យថា អ្នកកំពុងតែមានជំងឺរលាកពោះវៀន Crohn’s Disease
- លាមកពណ៌លឿងបញ្ជាក់ថា មានជំងឺថង់ទឹកប្រមាត់ ឬមានព្រូន
- លាមកពណ៌ស បញ្ជាក់ថា មានជំងឺលើថ្លើម ឬលំពែង
តើទឹកនោមគួរតែមានពណ៌អ្វីទៅ?
- ទឹកនោមដែលមានពណ៌លឿងខ្ចី បញ្ជាក់ថាប្លោកនោមធ្វើការបានល្អ និងមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់
- ទឹកនោមពណ៌ថ្លាពាក មានន័យថាអ្នកញ៉ាំទឹកច្រើន
- ទឹកនោមពណ៌ផ្កាឈូកបញ្ជាក់ថា អ្នកកំពុងតែមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬញ៉ាំផ្លែបឺរីពណ៌ខ្មៅច្រើនពេក
- ទឹកនោមពណ៌ចាស់ មានន័យថា អ្នកត្រូវតែបង្កើនការញ៉ាំទឹកឲ្យបានច្រើន
- ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាទឹកនោមអ្នកទៅជាពណ៌ខ្មៅចាស់
- ការប្រើថ្នាំផ្សះ និងថ្នាំវីតាមីន B កំផ្លេចក៏អាចបណ្តាលឲ្យផ្លាស់ប្តូរពណ៌របស់ទឹកនោមបានដែរ៕