ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សស្រីដែលងាយចាញ់បោកបុរសបាន។ តើមានអ្វីខ្លះទៅ?
1. នារីដែលចង់បានអ្វីល្អទាំងអស់ មានន័យថា គេជ្រើសរើសសង្សារគឺត្រូវតែមានអ្វីដែលគេគ្មាន ដោយមានសមត្ថភាពខ្ពស់ជាងគេ ឬមានលុយច្រើនជាងគេជាដើម។ បើមិនមានទេ គេសុខចិត្តមិនយក។ មនុស្សស្រីបែបនេះ ងាយត្រូវគេបោក ព្រោះគេឃើញលុយសំខាន់ជាងអ្វីៗទាំងអស់។
2. មនុស្សស្រីដែលត្រចៀកស ជានារីដែលបុរសអាចបោកបានគ្រប់ពេល ព្រោះគេងាយជឿសម្តីមនុស្សប្រុសអាក្រក់ទាំងនោះ។ ដូចនេះ អ្នកមិនគួរងាយជឿនរណាទេ ប្រសិនជាអ្នកមិនបានឃើញផ្ទាល់ភ្នែក។
3. នារីដែលទើបតែចែកផ្លូវគ្នាជាមួយសង្សារមុន ងាយនឹងត្រូវបានគេបោកណាស់ ព្រោះនៅដំណាក់កាលនោះ មនុស្សស្រីអាចទន់ខ្សោយខ្លាំង។ ដូចនេះ ពាក្យសម្តីផ្អែមល្ហែមអាចធ្វើឲ្យគេធ្លាក់ក្នុងកណ្តាប់ដៃបុរសយ៉ាងងាយ។
4. មនុស្សស្រីដែលងាយត្រូវបានកម្មវិធីប្រូម៉ូសិនពង្វក់បាន។ នារីបែបនេះ ធ្វើឲ្យបុរសងាយបោកគេបាន ព្រោះគេងាយជឿទៅលើអ្វីមួយ ដោយមិនបានធ្វើការវិភាគ ឬគិតឲ្យបានច្បាស់។ ដូចនេះ មិនថាបុរសនិយាយអ្វីទេ គេអាចជឿភ្លាម។
5. នារីដែលមានចិត្តដូចជាម្តាយ មានន័យថា មិនថាមនុស្សប្រុសធ្វើអ្វីដាក់គេទេ គេតែងតែអធ្យាស្រ័យដល់បុរសទាំងនោះជានិច្ច។ ដូចនេះយូរទៅ អ្នកនឹងមានគ្រោះថ្នាក់ខ្លាំង ដោយធ្វើឲ្យអ្នកអាចចាញ់បោកបុរសទាំងនោះយ៉ាងងាយ៕