បុរស និង ស្ត្រីគឺមានលក្ខណៈខុសគ្នាជាច្រើនយ៉ាង។ ខណៈពេលដែលស្ត្រីហាក់នឹង ត្រូវការនូវការថែរក្សារាងកាយ និង បំពេញនូវរាល់តម្រូវការ ដែលពួកគេនឹងត្រូវការក្នុងអំឡុងពេលនៃអាយុកាលដែល អាចបង្កកំណើតបាន បុរសហាក់នឹងមិនសូវចាប់អារម្មណ៍នឹង ការផ្លាស់ប្តូររាងកាយរបស់ពួកគេ ក៏ដូចជា តម្រូវការនូវអាហារបំប៉នពិសេស សម្រាប់រាងកាយរបស់ពួកគេផងដែរ។
ខាងក្រោមនេះ គឺជាអាហារបំប៉នជាពិសេសសម្រាប់ជំនួយដល់សុខភាពរបស់បុរស៖
១.ដោយសារតែ វាជាប្រភេទផ្លែឈើប្រចាំតំបន់ និង មានជាតិអាស៊ីតក្នុងកម្រិតទាប វាគឺជាអាហារដ៏ល្អ មួយសម្រាប់អ្នកក្នុងការទទួលទាន។ វាមានផ្ទុកនូវកំហាប់ នៃសារធាតុ lycopene ក្នុងកម្រិតមួយដ៏ខ្ពស់ ដែលវាជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ជួយប្រយុទ្ធប្រឆាំងនឹងជំងឺ មហារីកក្រពេញប្រូស្តាត។ ក្រៅពីសមាសធាតុដ៏មានប្រយោជន៍នេះ វាក៏មានផ្ទុកផងដែរនូវ ជាតិប៉ូតាស្យូម និង ជាតិសសៃ។
២.ផ្លែប៉េងប៉ោះ៖ នេះក៏ជាប្រភេទបន្លែ ម្យ៉ាងទៀត ដែលមានផ្ទុកសារធាតុ lycopene ក្នុងកម្រិតមួយដ៏ ច្រើនផងដែរ។
៣.បបរស្រូវសាឡីមួយចាន ក្តៅឧណ្ណៗសម្រាប់អាហារពេលព្រឹក ក៏ត្រូវបានគេជឿផងដែរថា វាអាចជួយអ្នកបំបាត់នូវអាការៈស្ត្រេស បានដោយសារតែវាមានផ្ទុកទៅដោយវីតាមីន B និង រួមផងដែរនូវជាតិសង្កសីដែលអាចជួយបំពេញនូវតម្រូវការជាប្រចាំថ្ងៃ សម្រាប់ក្រពេញប្រូស្តាតរបស់អ្នក។
៤. សណ្តែកដីប្រេស៊ីល និង គ្រាប់ល្ពៅ៖ ការបរិភោគនូវប្រភេទអាហារសម្រន់ទាំងនេះ អាចជួយថែទាំសុខភាពអ្នកបានក្នុង វិធីជាច្រើនយ៉ាង ដោយសារតែពួកវាមានផ្ទុកទៅដោយ ជាតិម៉ាញ៉េស្យូម, ស៊ីលីញ៉ូម និង សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដែលមានឥទ្ធិពលខ្លាំងក្លាជាច្រើនផ្សេងទៀត ដែលពួកវាទាំងនេះ អាចជួយអ្នកក្នុងការបង្ការបាននូវ ជំងឺបេះដូង ជំងឺមហារីក និង ជួយការពារផងដែរនូវសុខភាព របស់ក្រពេញប្រូស្តាតរបស់អ្នក ។
៥. អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមាននៅក្នុងសាច់ត្រី គឺពិតជាមានសារៈប្រយោជន៍ ចំពោះបេះដូង ដែលវានឹងអាចជួយ ក្នុងការបន្ទាបដល់កម្រិតនៃសម្ពាធឈាម, ពង្រឹងដល់ប្រព័ន្ធភាពសាំ, ធ្វើអោយដំណើរឈាមរត់ប្រសើរឡើង ហើយជាការពិតនោះគឺថា វានឹងអាចជួយ កាត់បន្ថយនូវអត្រាប្រឈមនឹង ការវិវត្តន៍មាននូវជំងឺមហារីក្រពេញប្រូស្តាតបាន ។ប្រភេទត្រីដែលល្អបំផុត ក្នុងការទទួលទានមាននូវពពួកត្រី ធូណា,សាឌីន ,ម៉ាគែរែល និង សាល់មុន ជាដើម។ អ្នកគួរធ្វើការទទួលទានវាអោយបាន ២ដង ក្នុងមួយសប្តាហ៍ ។
៦. ផ្កាខាត់ណាខៀវ និងស្ពៃក្តោប៖ តើអ្នកមានដឹងទេថា បន្លែទាំងពីរប្រភេទនេះ មានអត្ថប្រយោជន៍ប៉ុណ្ណាចំពោះអ្នក? ការទទួលទានពួកវា អោយបាន ៥ដងក្នុងមួយសប្តាហ៍ នឹងអាចជួយបង្ការអ្នកបាន ពីជំងឺមហារីក បានដល់ ៥០ភាគរយ។ នេះក៏ដោយសារ តែពួកវាមានផ្ទុកទៅដោយ សារធាតុ sulforaphane ដែលជាសមាសធាតុគីមី ក្នុងការជួយបង្កើនដល់ ផលិផលអង់ស៊ីម ដែលជួយការពារកោសិកា ពីការបំផ្លាញរបស់ពពួករ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វាក៏មានផ្ទុកផងដែរនូវ វីតាមីន C, beta carotene, sulphoraphane និង ប៉ូតាស្យូម។
៧.សណ្តែកសៀង៖ វាល្អបំផុតចំពោះសុខភាព ដោយសារវាសម្បូរទៅដោយ សារធាតុ isoflavnes និង ជាអ្នកបង្ការជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងល្អ ព្រមទាំង ប្រូតេអ៊ីននៃសណ្តែកសៀង ដែលល្អប្រើសើរបំផុតសម្រាប់កូឡេស្តេរ៉ូល។
៨. គ្រំសមុទ្រ៖ គឺជាអាហារដែលល្អចំពោះសុខភាព និង មានអត្ថប្រយោជន៍ជាច្រើនយ៉ាង ។ ជាតិស័ង្កសី ដែលមាននៅក្នុងគ្រំសមុទ្រតែប៉ុន្មានគ្រាប់នេះ នឹងអាចជួយផ្គត់ផ្គង់នូវ កត្តានៃសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ចំពោះសារធាតុស័ង្កសី ដែលរាងកាយត្រូវការ។
៩. គ្រប់ប្រភេទនៃផ្លែបឺរី៖ តើអ្នកមានដឹងទេថា ផ្លែបឺរីមានផ្ទុកនូវសមាសធាតុនៃ កត្តាប្រឆាំងនឹងប្រតិកម្មអុកស៊ីត ច្រើនជាង ៤០០០ប្រភេទផ្សេងៗគ្នា។ ដូច្នេះការទទួលវា គឺពិតជាល្អបំផុតសម្រាប់សុខភាពជាទូទៅ របស់អ្នក។
១០. ប៊ីយែរ៖ តើអ្នកដឹងទេថា ប៊ីយែរ ឬ បៀរអាចនឹងផ្តល់ផលល្អចំពោះបេះដូងអ្នក ជាងស្រាក្រហម? បើទោះជាជាការសិក្សានៃអត្ថប្រយោជន៍របស់ស្រាក្រហម ត្រូវបានគេបង្ហាញជាច្រើនឆ្នាំកន្លងមកហើយ អ្នកស្រាវជ្រាវជនជាតិហូឡង់បានរកឃើញថា ប៊ីយែរ មានផ្ទុកនូវវីតាមីន B6 ដែលជួយដល់ការកសាងនូវ សារធាតុគីមីម្យ៉ាង ដែត្រូវបានគេហៅថា homocysteine។ វាក៏ត្រូវបានគេជឿផងដែរថា វាអាចមានទំនាក់ទំនងដល់ការ បង្ការបាននូវជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ និង ជំងឺតម្រងនោម។ នោះផឹកប៊ីយែ ក្នុងកម្រិតសមស្របវា នឹងអាចផ្តល់អត្ថប្រយោជន៍បានដល់សុខភាពជាទូទៅរបស់អ្នកបាន ៕