ជំងឺដុំសាច់ក្នុងស្បូនភាគច្រើនគឺជាដុំសាច់ស្លូត មិនមែនមហារីកទេ។ មិនមែនស្ត្រីទាំងអស់ដែលមានដុំសាច់ក្នុងស្បូនសុទ្ធតែមានរោគសញ្ញាឡើយ។ ស្ត្រីដែលមានរោគសញ្ញាជំងឺនេះច្រើនតែយល់ថាពិបាករស់នៅជាមួយជំងឺនេះណាស់។ អ្នកខ្លះមានអាការៈឈឺចាប់ខ្លាំង និងធ្លាក់ឈាមរដូវច្រើនៗ។ ការព្យាបាលជំងឺនេះក៏អាស្រ័យទៅតាមរោគសញ្ញាដែលអ្នកមានដែរ។
ប្រភេទជាស្ត្រីពី ២០ ទៅ៨០ភាគរយមានជំងឺដុំសាច់ក្នុងស្បូននៅពេលពួកគេអាយុដល់ ៥០ឆ្នាំ។ ដុំសាច់នេះភាគច្រើនកើតលើស្ត្រីវ័យពី ៤០ ទៅ៥០ឆ្នាំ។ ដុំសាច់ក្នុងស្បូនក៏អាចដាក់សម្ពាធទៅលើប្លោកនោម ជាហេតុនាំឲ្យនោមញឹក ឬសង្កត់ទៅលើចុងពោះវៀនធំដែរ។
ដុំសាច់ក្នុងស្បូនភាគច្រើនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែស្ត្រីខ្លះអាចនឹងមានអាការៈរបស់វាដូចជា៖
- ធ្លាក់ឈាមច្រើនៗ (រហូតដល់កង្វះគ្រាប់ឈាម) ឬឈឺចាប់ក្នុងពេលមករដូវ
- មានអារម្មណ៍ថាណែនៗក្នុងអាងត្រគាក
- ពោះផ្នែកខាងក្រោមរីកធំ
- នោមញឹក
- ឈឺក្នុងពេលរួមភេទ
- ឈឺចង្កេះ
- មានផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ និងសម្រាល ដែលអាចប្រឈមនឹងការសម្រាលដោយវះកាត់រហូតដល់ ៦ដងឯណោះ
- មានបញ្ហាទាក់ទងនឹងការបន្តពូជដូចជាមិនអាចមានកូនបាន (កម្រ)៕