ជំងឺគីសក្នុងក្រពេញអូវ៉ែច្រើនតែកើតមានជាញឹកញាប់ ហើយជាធម្មតាវាកើតឡើងក្នុងអំឡុងពេលជ្រុះអូវ៉ុល។ ការជ្រុះអូវ៉ុលកើតឡើងនៅពេលដែលក្រពេញអូវ៉ែបញ្ចេញមេជីវិតឈ្មោលជារៀងរាល់ខែ។ មានស្ត្រីច្រើនណាស់ដែលកើតជំងឺគីសក្នុងក្រពេញអូវ៉ែនេះ មិនបង្ហាញជារោគសញ្ញាអ្វីទាំងអស់ ហើយវាក៏ច្រើនតែមិនមានអ្វីគ្រោះថ្នាក់ដែរ។
គីសក្នុងក្រពេញអូវ៉ែច្រើនតែកើតមានជាញឹកញាប់លើស្ត្រីមករដូវទៀងទាត់។ តាមពិតទៅ ស្ត្រីភាគច្រើនយ៉ាងហោចណាស់មានពងគីសសំបកមេជីវិតញីជារៀងរាល់ខែ។ អ្នកប្រហែលជាមិនបានដឹងថា អ្នកមានគីសនេះផងរហូតដល់មានបញ្ហាមួយដែលនាំឲ្យគីសនេះធំទៅៗ ឬកើតច្រើនគ្រាប់។ ប្រហែលស្ត្រីត្រៀមរ៉ាំងរដូវ ៨ភាគរយកើតគីសនៅក្រពេញអូវ៉ែនេះធំៗ ដែលត្រូវការការព្យាបាល។
គីសនៅក្រពេញអូវ៉ែមិនសូវកើតមានច្រើនក្រោយពីស្ត្រីរ៉ាំងរដូវនោះទេ។ បើសិនជាស្ត្រីក្រោយរ៉ាំងរដូវមានគីសនៅក្រពេញអូវ៉ែ គឺគេប្រឈមកាន់តែខ្ពស់នឹងមហារីកក្រពេញអូវ៉ែទៅវិញទេ។
ចូរទៅជួបគ្រូពេទ្យដើម្បីពិនិត្យបើសិនជាអ្នកមានអាការៈដូចជា ហើមពោះ នោមញឹក មានសម្ពាធ ឬឈឺក្នុងអាងត្រគាក ឬធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ព្រោះអាការៈទាំងនេះអាចជាសញ្ញាបញ្ជាក់អំពីភាពធ្ងន់ធ្ងរនៃជំងឺគីស ឬជំងឺអ្វីផ្សេងដែរ៕