បុរសភាគច្រើនមិនចាំបាច់ប្រើប្រាស់ថ្នាំគ្រាប់ជាតិកាល់ស្យូមនោះទេ។កាល់ស្យូមគឺជាសំខាន់ចំពោះបុរសសម្រាប់ផ្តល់អោយឆ្អឹងមានសុខភាពល្អ ប៉ុន្តែជាទូទៅ វាគឺជារឿងល្អបំផុតដើម្បីទទួលបានជាតិកាល់ស្យូមពីចំណីអាហារ។ បន្លែបៃតងខ្មៅ និងអាហារមួយចំនួនទៀតសុទ្ធសឹងសំបូរទៅដោយជាតិកាល់ស្យូម។
នេះជាការណែនាំចំពោះសុខភាពបុរសទាក់ទងទៅនឹងការនាំចូលកាល់ស្យូម។ សូមសម្គាល់ថា កម្រិតខ្ពស់នៃកាល់ស្យូមបង្ហាញពីព្រំដែននៃសុវត្ថិភាព។ ការកើនឡើងកម្រិតកាល់ស្យូមហួសពីការកំណត់បង្កើនហានិភ័យនៃបញ្ហាសុខភាពរបស់អ្នក។
ចំពោះបុរសអាយុ ១៩ឆ្នាំដល់៥០ឆ្នាំ សូមទទួលទានអោយបាន១.០០០មីលីក្រាមក្នុងមួយថ្ងៃ ហើយកុំអោយលើសពី២.៥០០មីលីក្រាមក្នុងមួយថ្ងៃ។ ចំពោះបុរសអាយុពី ៥១ឆ្នាំដល់៧០ឆ្នាំ សូមទទួលទានជាតិកាល់ស្យូមអោយបាន១.០០០មីលីក្រាមក្នុងមួយថ្ងៃ និងកុំអោយលើសពី២.០០០មីលីក្រាមក្នុងមួយថ្ងៃ។ ចំពោះបុរសដែលមានអាយុលើសពី៧១ឆ្នាំ សូមទទួលទានជាតិកាល់ស្យូមអោយបាន១.២០០មីលីក្រាមក្នុងមួយថ្ងៃ និងកុំអោយលើសពី២.០០០មីលីក្រាមក្នុងមួយថ្ងៃអោយសោះ។
សូមកុំភ្លេចវីតាមីន D ដែលជួយខ្លួនរបស់អ្នកស្រូបជាតិកាល់ស្យូម។ ប្រភពចំណីអាហារនៃវីតាមីន D រួមមាន ស៊ុត និងខ្លាញ់ត្រីជាដើម។ អ្នកក៏អាចទទួលបានជាតិវីតាមីន D តាមរយៈការប៉ះពាល់នឹងកម្តៅព្រះអាទិត្យផងដែរ។ បន្ថែមពីនេះ, ថ្នាំគ្រាប់កាល់ស្យូមមួយចំនួនរួមមានវីតាមីន D ផងដែរ។
សូមចាំថា, ការណែនាំទាំងនោះគឺសម្រាប់បុរសដែលមានសុខភាពល្អទូទៅប៉ុណ្ណោះ។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកព្រួយបារម្ភអំពីការទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់៕