ការស្រាវជ្រាវថ្មីមួយបានចង្អុលបង្ហាញថា បុរសដែលមានការប្រែប្រួលចំពោះប្រវែងនៃមេជីវិតឈ្មោលរបស់ពួកគេ, ជាពិសេសត្រង់តំបន់កន្ទុយ, មានការថយចុះកំហាប់នៃមេជីវិតឈ្មោលដែលអាចហែលបានយ៉ាងល្អនោះ។
ការស្រាវជ្រាវអាចផ្តល់អោយគ្រូពេទ្យជាមួយនឹងការសម្គាល់ថ្មីចំពោះបញ្ហានៃការមានកូនបានចំពោះស្ត្រី។ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានវិភាគទៅលើមេជីវិតឈ្មោលលើបុរស ១០៣នាក់ ហើយបានរកឃើញថា អ្នកដែលមានមេជីវិតឈ្មោលដែលមានប្រវែងវែង, ប្រវែងនៃកន្ទុងវែងជាដើម មានកំហាប់ខ្ពស់នៃមេជីវិតឈ្មោលដែលហែលបានល្អ។ ពួកគេក៏បានរកឃើញថា ភាពប្រែប្រួលខ្លាំងប៉ុណ្ណាចំពោះប្រវែងរបស់មេជីវិតឈ្មោល, ជាពិសេសប្រវែងរបស់កន្ទុយ, កំហាប់នៃមេជីវិតឈ្មោលដែលអាចហែលបានល្អនោះគឺមានតិចផងដែរ។
ជីម ម៉ូសម៉េន (Jim Mossman) ជាគ្រូពេទ្យដែលមកពីសាកលវិទ្យាល័យ Brown បាននិយាយថា ការស្រាវជ្រាវនេះអាចផ្តល់អោយគ្រូពេទ្យនៃការយល់ដឹងថ្មីទៅនឹងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃបញ្ហានៃការចង់បានកូនចំពោះបុរស ដែលមានលើសពី៥០%នៃករណីដែលគូស្វាមីភរិយាព្យាយាមដើម្បីចង់បានកូន។ម៉ូសម៉េនបានសម្គាល់ឃើញថា លទ្ធផលបានបង្ហាញថា ការប្រែប្រួលរង្វាស់នៃប្រវែងរបស់មេជីវិតឈ្មោលអាចជាការចង្អុលបង្ហាញនៃបញ្ហានដែលទាក់ទងដំណើរការនៃការបង្កើតមេជីវិតឈ្មោល ហើយបញ្ហានៃលទ្ធផលទាំងនោះចំពោះកំហាប់ទាបនៃមេជីវិតឈ្មលដែលអាចហែលបានល្អ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Human Reproduction។
ម៉ូសម៉េនបានចង្អុលបង្ហាញថា វាមិនត្រូវបានគេដឹងថាអ្វីអាចបណ្តាលអោយមានបញ្ហានៃការផលិតមេជីវិតឈ្មោលដែលនឹងនាំអោយមានប្រវែងមិនថេរនៃមេជីវិតឈ្មោល ឬកំហាប់នៃមេជីវិតឈ្មោលទាបដែលហែលបានល្អនោះ៕