ហេតុអ្វីបានជាការធ្វើតេស្តពិនិត្យសុខភាពមានសារៈសំខាន់ ?
ការទទួលបានការធ្វើតេស្តពិនិត្យសុខភាពត្រឹមត្រូវ និង ចំពេលវេលា គឺជារឿងមួយដ៏សំខាន់ជាងគេ ដែលបុរសម្នាក់ៗអាចធ្វើបានសំរាប់សុខភាពផ្ទាល់ខ្លួនរបស់គាត់។ ការថតឆ្លុះពិនិត្យសុខភាព អាចជួយអោយអ្នករកឃើញជំងឺបានឆាប់រហ័ស មុនពេលអ្នកមានរោគសញ្ញា នៅពេលពួកវានៅមានភាពងាយស្រួល ក្នុងការព្យាបាល។មហារីកពោះវៀនក្នុងដំណាក់កាលដំបូង គេអាចធ្វើការបញ្ឈប់វាបានទាន់ពេលវេលា។ ហើយការរកឃើញថាអ្នកជំងឺទឹកនោមផ្អែមបានឆាប់រហ័ស អាចនឹងជួយការពារអ្នកពី ផលលំបាកផ្សេងៗដូចជា ការមើលមិនឃើញ និង អសម្ថភាពផ្លូវភេទ។ ការធ្វើតេស្តដែលអ្នកត្រូវធ្វើ គឺអាស្រ័យទៅលើអាយុ និងកត្តាប្រឈមនឹងគ្រោះថ្នាក់របស់អ្នក។
ជំងឺមហារីកក្រពេញប្រូស្តាត
មហារីកក្រពេញប្រូស្តាត គឺជាប្រភេទនៃជំងឺមហារីកមួយដែលតែងតែត្រូវបានរកឃើញ នៅក្នុងចំណោមបុរសជនជាតិអាមេរិកកាំង បន្ទាប់ពីជំងឺមហារីកស្បែក។ វាហាក់ដូចជា ជំងឺមហារីកមួយដែលមានការរីកលូតលាស់យឺតប៉ុន្តែវាក៏អាចមានភាពកាចសាហាវ និង មានប្រភេទនៃមហារីកក្រពេញប្រូស្តាតដែលមានការរីកលូតលាស់លឿនផងដែរ។ ការធ្វើតេស្តថតឆ្លុះពិនិត្យ អាចជួយអោយយើងរកឃើញវា បានឆាប់រហ័ស ពេលខ្លះវាអាចអោយយើងដឹងពីវា មុនពេលរោគសញ្ញាមានការវិវត្តន៍ និង ក្នុងពេលដែលការព្យាបាលអាចមានប្រសិទ្ធភាពបានល្អជាងគេ។
ការធ្វើតេស្តពិនិត្យពី ជំងឺមហារីកក្រពេញប្រូស្តាត
ការថតឆ្លុះសំរាប់មនុស្សប្រុសដែលមានសុខភាពល្អ អាចរួមមានការពិនិត្យទាំងពីរគឺ ការពិនិត្យលូកតាមទ្វារ លាមកដោយប្រើម្រាមដៃ និងការធ្វើតេស្តឈាមពិនិត្យរកអង់ទីហ្សែនច្បាស់លាស់នៃប្រូស្តាត។ ក្រុមសង្គមនៃជំងឺមហារីករបស់ប្រជាជនអាមេរិកកាំង ណែនាំបុរសទាំងឡាយអោយធ្វើការប្រឹក្សាជាមួយនឹង វេជ្ជបណ្ឌិតអំពីការប្រឈមនឹងគ្រោះថ្នាក់ និង ការកំនត់ពីការពិនិត្យនៃអង់ទីហ្សែនច្បាស់លាស់នៃប្រូស្តាត ក៏ដូចជាផលប្រយោជន៍ដែលអាចកើតឡើងរបស់វាផងដែរ ។ការពិភាក្សា គួរតែចាប់ផ្តើមនៅពេលដែល
• ពួកគេមានអាយុ ៥០ឆ្នាំ សំរាប់បុរសដែលមានការប្រឈមនឹងគ្រោះថ្នាក់ក្នុងកំរិតមធ្យម
• ៤៥ឆ្នាំ សំរាប់បុរសដែលមានការប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់។ វារួមមាន ៖
មហារីកពងស្វាស
ជំងឺមហារីកដែលមិនសូវកើតមាននេះ មានការវិវត្តន៍នៅក្នុងពងស្វាសរបស់បុរស ដែលវាជាក្រពេញបន្តពូជមានមុខងារផលិតមេជីវិតឈ្មោល។ ករណីភាគច្រើនកើតមានឡើង នៅចន្លោះអាយុពី ២០ ទៅ ៥៤ឆ្នាំ។ ក្រុមសង្គមនៃជំងឺមហារីករបស់ប្រជាជនអាមេរិក បានណែនាំអោយបុរសទាំងអស់គប្បីធ្វើការពិនិត្យពងស្វាស នៅពេលដែលពួកគេត្រូវទៅជួបនឹងវេជ្ជបណ្ឌិត សំរាប់ទំលាប់នៃការពិនិត្យរូបរាងកាយ។ បុរសដែលមានការប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាង (អ្នកដែលមានប្រវត្តិក្រុមគ្រួសារ ឬ ពងស្វាសមិនធ្លាក់ចុះមក) គួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអំពីការថតឆ្លុះនេះបន្ថែមទៀត។ មានវេជ្ជបណ្ឌិតមួយចំនួន ណែនាំអោយអ្នកធ្វើការពិនិត្យដោយខ្លួនឯងអោយបានជាប្រចាំ ។
មហារីកពោះវៀនធំ និង ទ្វារលាមក
មហារីកពោះវៀនធំ និងទ្វារលាមក គឺជាមូលហេតុទីពីរដែលតែងតែកើតមាន ចំពោះការស្លាប់ដោយសារជំងឺមហារីក។ បុរសមានការប្រឈមមុខខ្ពស់បន្តិចនឹងការវិវត្តនៃជំងឺនេះ ជាងស្ត្រី។ ភាគច្រើននៃជំងឺមហារីកពោះវៀន ធំ មានការវិវត្តន៍យ៉ាងយឺតពី ដុំឬសដូងបាតនៅពោះវៀនធំ គឺវាដុះនៅផ្ទៃខាងក្នុងនៃពោះវៀនធំ។ បន្ទាប់ពីជំងឺមហារីកមានការវិវត្តន៍ វាអាចនឹងរាតត្បាត ឬ រាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ វិធីការពារជំងឺមហារីកនេះ គឺអ្នកត្រូវស្វែងរកវា និង ធ្វើការវះកាត់យកឬសដូងបាតនៅពោះវៀនធំចេញ មុនពេលពួកវា ក្លាយទៅជាជំងឺមហារីក ។
ការធ្វើតេស្តពិនិត្យរកជំងឺមហារីកពោះវៀនធំ
ការថតឆ្លុះ គួរចាប់ផ្តើមនៅអាយុ៥០ឆ្នាំ ចំពោះមនុស្សវ័យជំទង់ដែលមានការប្រឈមនឹងគ្រោះថ្នាក់ក្នុងកំរិត មធ្យម។ ការពិនិត្យឆ្លុះមើលពោះវៀនធំ គឺជាការធ្វើតេស្តដ៏សាមញ្ញ ដើម្បីតានដានរកដុំឬសដូងបាត និង មហារីកពោះវៀនធំ។ វេជ្ជបណ្ឌិត បង្ហាញរូបភាពទាំងស្រុងនៃពោះវៀនធំ ដោយការប្រើម៉ាស៊ីនកាម៉េរ៉ា និង បំពង់ទុយោដែលអាចបត់បែនបាន។ ដុំឬសដូងបាត ក៏អាចយកចេញបាន នៅក្នុងពេលនៃការពិនិត្យនេះផងដែរ។ជំរើសផ្សេងទៀតដែលមានលក្ខណៈស្រដៀងនេះដែរ គឺការឆ្លុះពិនិត្យមើលចុងពោះវៀនធំដែលអាចបត់បែនបាន ហើយវាអាចពិនិត្យបានត្រឹមតែ ផ្នែកខាងក្រោមនៃពោះវៀនធំ ។
អ្នកជំងឺខ្លះជ្រើសរើសយក ការឆ្លុះពិនិត្យមើលចុងពោះវៀនធំដោយជាក់ស្តែង គឺ ការធ្វើស៊ីធីស្កេន ឬ ដោយការប្រើកាំរស្មីអ៊ិចពិសេស ទោះបីជាដុំឬសដូងបាតត្រូវបានរកឃើញ ការឆ្លុះពិនិត្យចុងពោះវៀនធំជាក់ស្តែង គឺត្រូវការយកពួកវាចេញ ។
ជំងឺមហារីកស្បែក
ភាពមានគ្រោះថ្នាក់ជាងគេ ដែលកើតចេញពីជំងឺមហារីកស្បែកគឺ ដុំសាច់ដុះចេញពីជាលិកាពណ៌។ វាចាប់ផ្តើមនៅក្នុងកោសិកាឯកទេស ដែលត្រូវបានគេហៅថា មេឡាណូស៊ីត ( melanocytes) ដែលវាមានមុខងារផលិតពណ៌របស់ស្បែក។ បុរសដែលមានវ័យចំណាស់ គឺហាក់ដូចជាមានការវិវត្តន៍ដុំសាច់នេះពីរដងច្រើនជាង ស្ត្រីដែលស្ថិតក្នុងអាយុដូចពួកគេដែរ។ បុរសក៏ហាក់ដូចជាមានឱកាសពី ពីរទៅបីដងដែលមិនមានជំងឺដុំសាច់កោសិកា basalនិង មហារីកស្បែកនៃកោសិកា squamous ។ ការប្រឈមនឹងគ្រោះថ្នាក់របស់អ្នកនេះ កើនឡើងដោយសារតែការប៉ះទៅនឹងពន្លឺព្រះអាទិត្យ ឬ ក៏ការគេងហាលថ្ងៃ ការរលាកនឹងពន្លឺព្រះអាទិត្យ ដែលបង្កើនកំរិតនៃគ្រោះថ្នាក់នេះ។
ការពិនិត្យថតឆ្លុះរកជំងឺមហារីកស្បែក
ក្រុមសង្គមនៃជំងឺមហារីកស្បែករបស់ជនជាតិអាមេរិក និង សកលវិទ្យាល័យជំនាញព្យាបាលស្បែករបស់សហរដ្ឋអាមេរិកបានណែនាំ អោយអ្នកធ្វើតេស្តពិនិត្យស្បែកដោយខ្លួនអ្នកអោយបានទៀងទាត់ ដើម្បីពិនិត្យរកការផ្លាស់ប្តូរណាមួយចំពោះស្នាមនៅលើស្បែករបស់អ្នក រួមមានដូចជា រូបរាង, ពណ៌ និង ទំហំ។ ការពិនិត្យស្បែកដែលត្រូវបានធ្វើដោយ គ្រូពេទ្យជំនាញសើស្បែក ឬ អ្នកជំនាញផ្នែកសុខភាពដទៃទៀត គួរតែផ្នែកមួយនៃការពិនិត្យរកជំងឺមហារីកស្បែកជាទំលាប់។ ការព្យាបាលសំរាប់ជំងឺមហារីកស្បែក គឺមានប្រសិទ្ធភាពជាង និង មិនសូវនាំអោយមានការខូចទ្រង់ទ្រាយ នៅពេលដែលវាត្រូវបានគេរកឃើញបានឆាប់រហ័ស។
ជំងឺលើសសម្ពាធឈាម
ការប្រឈមនឹងគ្រោះថ្នាក់របស់អ្នកចំពោះ ជំងឺលើសឈាមមានការកើនឡើងទៅតាមអាយុ ។ វាក៏មានទំនាក់ទំនងផងដែរទៅនឹង ទំងន់ និង ទំលាប់នៃការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការលើសសម្ពាធឈាមក្នុងកំរិតខ្ពស់ អាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរ ដោយគ្មានបង្ហាញរោគសញ្ញាអោយយើងដឹងមុន រួមមានដូចជា ការហើមសសៃឈាម គឺជាគ្រោះថ្នាក់នៃការហើមប៉ោងសសៃអាទែ។ ប៉ុន្តែវាអាចធ្វើការព្យាបាលបាន ហើយនៅពេលនោះអ្នក អាចកាត់បន្ថយនឹងការប្រឈមនឹងគ្រោះថ្នាក់នៃ ជំងឺបេះដូង, ដាច់សសៃឈាមក្នុងខួរក្បាល និង ការខ្សោយតំរងនោម។ សូមដឹងអោយច្បាស់ពី សម្ពាធឈាមរបស់អ្នក។ ប្រសិនបើវាស្ថិតក្នុងកំរិតខ្ពស់ សូមធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីធ្វើការគ្រប់គ្រងវា។
ការធ្វើតេស្តពិនិត្យរកជំងឺលើសសម្ពាធឈាម
ការបកស្រាយពី សម្ពាធឈាមគឺ អោយអ្នកនូវតួលេខចំនួនពីរ។ តួលេខទីមួយគឺ ស៊ីស្តូលិច ( systolic) វាគឺជាសម្ពាធនៅក្នុងសសៃឈាមអាទែរបស់អ្នក នៅពេលដែលបេះដូងអ្នកលោត។ តួលេខទីពីរគឺ ដ្យាស្តូលិច (diastolic)វាគឺជាសម្ពាធមាននៅចន្លោះពេលដែលបេះដូងលោត។ សម្ពាធឈាមធម្មតាគឺ តិចជាង ១២០/៨០។ សម្ពាធឈាមដែលចាត់ទុកថាខ្ពស់គឺ ១៤០/៩០ឬ ខ្ពស់ជាងនេះ ហើយសម្ពាធឈាមដែលនៅចន្លោះកំរិតទាំងពីរនេះ គឺជាដំណាក់កាលត្រៀមលើសសម្ពាធឈាម ដែលវាជាគោលនាំអ្នកទៅកាន់ភាពលើសសម្ពាធឈាម។ អ្នកគួរធ្វើការពិនិត្យសម្ពាធឈាមអោយបានញឹកញាប់ប៉ុនណានោះ គឺអាស្រ័យទៅលើថា តើវាមានការកើនឡើងខ្ពស់ក្នុង កំរិតណា និង តើកត្តាប្រឈមនឹងគ្រោះថ្នាក់អ្វីទៀតដែលអ្នកមាន។
កំរិតកូលេស្តេរ៉ូល
កំរិតខ្ពស់នៃជាតិកូលេស្តេរ៉ូល LDL នៅក្នុងឈាមជាមូលហេតុបណ្តាលអោយ មានកំណកស្អិតជាប់រួចវាបង្កើតជាជញ្ជាំងនៅក្នុងសសៃអាទែរបស់អ្នក។ វានឹងធ្វើអោយអ្នកប្រឈមមុខខ្ពស់នឹងជំងឺបេះដូង ។កំណកសារធាតុខ្លាញ់ នៅក្នុងឈាមនឹងឡើងរឹង រួចធ្វើអោយសសៃអាទែរួមតូច ហើយវាអាចមានការវិវត្តន៍ដោយគ្មានបញ្ចេញរោគសញ្ញាអ្វីទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្នុងរយៈក្រោយមកទៀត វាអាចបណ្តាលអោយអ្នកមានជំងឺគាំងបេះដូងនិងដាច់សសៃឈាមក្នុងខួរក្បាល។ ការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ និង ឱសថអាចជួយកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ និង បន្ទាបការប្រឈមគ្រោះថ្នាក់របស់អ្នកនឹង ជំងឺសសៃឈាមបេះដូង។
ការកំនត់កំរិតកូលេស្តេរ៉ូល
បន្ទះពិនិត្យឆាប់រហ័សនៃជាតិលីពីតក្នុងឈាម គឺជាការធ្វើតេស្តឈាមដែលអាចប្រាប់អ្នកពី កំរិតសរុបនៃជាតិកូលេស្តេរ៉ូល LDL អាក្រក់, ជាតិកូលេស្តេរ៉ូលល្អ LDH និង ទ្រីគ្លីសេរីត(ជាតិខ្លាញ់នៅក្នុងឈាម) ។ លទ្ធផលអាចប្រាប់អ្នក និង វេជ្ជបណ្ឌិតបានជាច្រើនអំពី អ្វីដែលអ្នកត្រូវធ្វើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់របស់អ្នកនឹង ជំងឺបេះដូង,ដាច់សសៃឈាមខួរក្បាល និង ជំងឺទឹកនោមផ្អែម។ បុរសដែលមានអាយុ២០ឆ្នាំ និងចាស់ជាងនេះ គប្បីធ្វើតេស្តបន្ទះឈាមយ៉ាងហោចណាស់អោយបាន ៥ឆ្នាំម្តង។ នៅពេលចាប់ផ្តើមចូលដល់វ័យ ៣៥ឆ្នាំ បុរសត្រូវតែធ្វើតេស្តឈាមពិនិត្យរកជាតិកូលេស្តេរ៉ូលអោយបានទៀតទាត់ ។
ជំងឺទឹកនោមផ្អែមប្រភេទទីពីរ
មួយភាគបីនៃប្រជាជនអាមេរិកដែលមានជំងឺទឹកនោមផ្អែម គឺមិនបានដឹងខ្លួនថាពួកគេកំពុងមានជំងឺនេះទេ។ជំងឺទឹកនោមផ្អែមដែលមិនមានការគ្រប់គ្រងបានត្រឹមត្រូវ អាចនាំអោយអ្នកឈានដល់ជំងឺបេះដូង និង ដាច់សសៃឈាមខួរក្បាល, ជំងឺតម្រងនោម ការមើលមិនឃើញដោយសារតែមានការបំផ្លាញសសៃឈាមនៃរ៉េទីនភ្នែក, ការបំផ្លាញសសៃប្រសាទ និង អសម្ថភាពផ្លូវភេទ។ កត្តាទាំងនេះនឹង មិនប្រាកដថាកើតមាននោះទេ។ ជាពិសេសនៅពេលដែលយើងរកឃើញវាបានឆាប់រហ័ស ជំងឺទឹកនោមផ្អែមអាចធ្វើការគ្រប់គ្រងបាន និងអាចជៀសវាងផលលំបាកទាំងនេះបានជាមួយនឹងការ តមអាហារ, ការហាត់ប្រាណ, ការសម្រកទំងន់ និង ការប្រើប្រាស់ឱសថ។
ការធ្វើតេស្តពិនិត្យរកជំងឺទឺកនោមផ្អែមប្រភេទទីពីរ
ការធ្វើតេស្តឆាប់រហ័សពិនិត្យរកជាតិគ្លុយកូសនៅក្នុងឈាម គឺជាការពិនិត្យដ៏សាមញ្ញដែលត្រូវបានប្រើប្រាស់ជារឿយៗដើម្បីតាមដានរកជំងឺទឹកនោមផ្អែម។ មានវេជ្ជបណ្ឌិតកាន់តែ ច្រើនទៅៗ កំពុងងាករកការធ្វើតេស្ត A1C ដែលអាចប្រាប់ថាតើខ្លួនប្រាណរបស់អ្នក អាចធ្វើការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អក្នុង កំរិតណារយៈពេលកន្លងមកនេះ។ មនុស្សពេញវ័យដែលមានសុខភាពល្អ គប្បីធ្វើការពិនិត្យអោយបានទៀងទាត់រាល់៣ឆ្នាំម្តង នៅពេលដែលពួកគេចូលដល់វ័យ៤៥ឆ្នាំ។ប្រសិនបើអ្នកមានការប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់រួមទាំងកូលេស្តេរ៉ូលឬ សម្ពាធឈាមខ្ពស់ នោះអ្នកគួរតែចាប់ផ្តើមធ្វើការពិនិត្យអោយបានឆាប់រហ័ស និង ញឹកញាប់ជាងពេលធម្មតា។
មេរោគហ៊ីវ ( Human Immunodeficiency Virus)
ហ៊ីវ( HIV)គឺជា វីរុសដែលបណ្តាលអោយកើតជំងឺអេដស៍ (AIDS)។ មេរោគនេះមាននៅក្នុងឈាម និង ផ្នែកផ្សេងទៀតនៃទឹករំអិលរបស់រាងកាយរបស់អ្នកដែលបានឆ្លងជំងឺនេះ ទោះបីជាវាគ្មានរោគសញ្ញាអ្វីទាំងអស់។ វាធ្វើការចំលងពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត នៅពេលដែលទឹករំអិលទាំងនេះចូលទៅក្នុង ទា្វរមាស, ទ្វារលាមក, មាត់, ភ្នែក ឬ ការជ្រាបចូលទៅក្នុងស្បែក។ វាមិនទាន់មានការព្យាបាល ឬ វ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ។ ការព្យាបាលតាមបែបទំនើប អាចរក្សាការចំលងនៃមេរោគហ៊ីវ ពីការក្លាយទៅជាជំងឺអេដស៍ ប៉ុន្តែឱសថទាំងនេះ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ។
ការធ្វើតេស្តពិនិត្យរកមេរោគហ៊ីវ
បុគ្គលដែលឆ្លងមេរោគហ៊ីវ អាចស្ថិតនៅក្នុងភាពមិនមានរោគសញ្ញាអ្វីទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំ។ វិធីតែមួយគត់ ដែលអាចអោយពួកគេដឹងបានថា គេឆ្លងមេរោគនេះគឺ ការពិនិត្យឈាម។ ការពិនិត្យលើកទីមួយគឺត្រូវបានហៅថា ELISA ឬ EIA ។ វាស្វែងរកអង្គបដិបក្ខនៃមេរោគហ៊ីវ នៅក្នុងឈាម។ វាអាចទៅរួច ដែលវាមិនមានការចំលង ហើយវានៅតែបង្ហាញភាពវិជ្ជមាននៅលើតេស្ត។ ហើយតេស្តទីពីរ ត្រូវបានគេហៅថា Western blot assayគឺធ្វើឡើង ដើម្បីធ្វើការបញ្ជាក់។ ប្រសិនបើអ្នកទើបមានការឆ្លងវាថ្មីៗ នោះអ្នកនៅតែមានលទ្ធផលតេស្តឈាមអវិជ្ជមាន។ ការធ្វើតេស្តសារឡើងវិញត្រូវបានណែនាំសំរាប់អ្នក។ ប្រសិនបើអ្នកគិតថា អ្នកប្រហែលនឹងអាចឆ្លងមេរោគហ៊ីវ សូមសាកសួរវេជ្ជបណ្ឌិតអំពីការធ្វើតេស្តរបស់អ្នក ។
ការបង្ការនឹងការរាលដាលនៃមេរោគហ៊ីវ
បុគ្គលភាគច្រើនដែលទើបនឹងឆ្លងមេរោគហ៊ីវថ្មីៗ មានលទ្ធផលតេស្តវិជ្ជមានបន្ទាប់ពីមានការចំលងរោគនេះបានរយៈពេលពីរខែ។ ប៉ុន្តែប្រហែលជា៥ភាគរយ គឺនៅតែមានលទ្ធផលតេស្តអវិជ្ជមាននៅឡើយបន្ទាប់ពីរយៈពេល៦ខែ។ការរួមភេទដោយសុវត្ថិភាព អ្នកគួរតម ឬ តែងតែប្រើប្រាស់ស្រោមអនាម័យ វាពិតជាចាំបាច់ដែលអាចជៀងវាសអ្នកពីការឆ្លងមេរោគហ៊ីវ និង ជំងឺឆ្លងតាមការរួមភេទដទៃទៀត។ ប្រសិនបើអ្នកមានមេរោគហ៊ីវ និង មានគភ៌ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីអ្វីដែល អ្នកត្រូវធ្វើដើម្បីកាត់បន្ថយនឹងគ្រោះថ្នាក់ប្រឈមនឹងការចំលងមេរោគហ៊ីវ ទៅកាន់ទារកមិនទាន់កើតរបស់អ្នក។
ជំងឺក្លោកូម ( Glaucoma)
ប្រភេទនេះនៃជំងឺភ្នែក នឹងបំផ្លាញសសៃប្រសាទអុបទិច បន្តិចម្តងៗ និង អាចឈានទៅដល់ការពិការភ្នែកបានហើយសំខាន់ជាងនេះទៅទៀត គឺការបាត់បង់ភាពមើលឃើញដោយមិនអាចងាកក្រោយបាន អាចកើតឡើងមុនពេលអ្នកជំងឺក្លោកូមសំគាល់ឃើញ រោគសញ្ញាអ្វីមួយនោះ។ អ្នកត្រូវធ្វើតេស្តថតឆ្លុះ ស្វែងរកពីសម្ពាធខ្ពស់ មិន ធម្មតានៅនឹងភ្នែក និង ធ្វើការព្យាបាលស្ថានភាពនេះ មុនពេលវាបំផ្លាញដល់សសៃប្រសាទអុបទិច។
ការធ្វើតេស្តពិនិត្យរកជំងឺក្លោកូម
ការពិនិត្យភ្នែករកជំងឺក្លោកូម គឺអាស្រ័យទៅលើអាយុ និង កត្តាប្រឈមនឹងគ្រោះថ្នាក់របស់បុគ្គលម្នាក់ៗ។
• អាយុក្រោម ៤០ឆ្នាំ គួរធ្វើការពិនិត្យរាល់២ ទៅ ៤ឆ្នាំម្តង។
• អាយុ ៤០ ទៅ ៥៤ឆ្នាំ គួរធ្វើការពិនិត្យរាល់ ១ ទៅ ៣ឆ្នាំម្តង។
• អាយុពី ៥៥ ទៅ ៦៤ឆ្នាំ គួរធ្វើការពិនិត្យរាល់ ១ទៅ២ឆ្នាំម្តង ។
• អាយុលើសពី ៦៥ឆ្នាំ គួរធ្វើការពិនិត្យរាល់ ៦ ទៅ ១២ខែម្តង ។
ធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតអោយបានឆាប់រហ័សនិង ធ្វើការពិនិត្យអោយបានញឹកញាប់ជាងមុន ប្រសិនបើអ្នកស្ថិតក្នុងក្រុមមនុស្សដែលមានការប្រឈមនឹងគ្រោះថ្នាក់ក្នុងកំរិតខ្ពស់ ដូចជា ៖ ជនជាតិអាហ្វ្រិកអាមេរិកកាំងអ្នកដែលមានប្រវត្តិក្រុមគ្រួសារកើតជំងឺក្លោកូម ធ្លាប់មានគ្រោះថ្នាក់ភ្នែក និង ប្រើប្រាស់ឱសថស្តេរ៉ូអ៊ីត ៕