បច្ចុប្បន្ននេះមនុស្សភាគច្រើនមិនចូលចិត្តធ្វើដំណើរតាមយន្តហោះឡើយ ដោយសារតែយន្តហោះធ្លាក់ច្រើនពេក ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការសង្គ្រោះខ្លួនឯងពេលដែលយន្តហោះមានបញ្ហា។ តើមានវិធីណាខ្លះទៅ?
មិនត្រូវអង្គុយបែកគ្នា
នៅពេលដែលអ្នកជិះយន្តហោះជាមួយសមាជិកគ្រួសាររបស់អ្នក អ្នកមិនត្រូវអង្គុយបែកគ្នាទេ ព្រោះបើចៃដន្យមានគ្រោះថ្នាក់ គំនិតទី១របស់អ្នកគឺមិនមែនរត់ទេ តែអ្នកបែរជាទៅរកសមាជិកគ្រួសារអ្នកជាមុនសិន ជាហេតុដែលអាចអូសបន្លាយពេលវេលាដែលអ្នកអាចរត់គេចបាន ដូចនេះអ្នកត្រូវតែអង្គុយជិតគ្នា នោះពេលដែលមានបញ្ហា ទើបអ្នកអាចជួយគ្នាបាន ហើយរត់បានទាន់ពេល។
សម្លៀកបំពាក់
នៅពេលដែលអ្នកជិះយន្តហោះ អ្នកត្រូវតែពាក់អាវដៃវែង ស្លៀកខោជើងវែង រួមជាមួយស្បែកជើងកីឡា ដោយមិនត្រូវពាក់ស្បែកជើងកែង និងស្បែកជើងផ្ទាត់ឡើយ ព្រោះវាពិបាកក្នុងការរត់គេចពីគ្រោះថ្នាក់ ម្យ៉ាងទៀតអ្នកត្រូវតែអានសេចក្តីណែនាំឲ្យបានច្បាស់លាស់ ទើបដឹងថាគួរតែធ្វើដូចម្តេចទើបអាចជួយខ្លួនឯងបាន។
កន្លែងអង្គុយ
អ្នកអាចអង្គុយនៅកន្លែងដែលទល់មុខទ្វារនៃយន្តហោះ ដូចនេះពេលដែលមានរឿង អ្នកអាចគេចបានទាន់ពេលវេលា ជាងនេះទៅទៀត អ្នកក៏អាចអង្គុយនៅកណ្តុយនៃយន្តហោះក៏បានដែរ ព្រោះពេលដែលវាធ្លាក់ វានឹងធ្លាក
ក្បាលចុះទៅមុន។
ដាក់ខ្សែក្រវ៉ាត់
នៅពេលដែលអ្នកឡើងដល់យន្តហោះ អ្នកត្រូវតែពាក់ខ្សែក្រវ៉ាត់ឲ្យបានជាប់ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវតែចេះស្វែងយល់ពីរបៀបនៃការដោះខ្សែក្រវ៉ាត់ដែរពេលដែលមានអាសន្នដែលអ្នកនឹកស្មានមិនដល់ នោះអ្នកនឹងអាចដោះចេញបានទាន់ពេល។
អោបខ្លួនឯងឲ្យជាប់
នៅពេលដែលអ្នកដឹងថាយន្តហោះជិតធ្លាក់ បើអ្នកគេចមិនបាន អ្នកត្រូវតែអង្គុយនៅក្រោម ដោយអោនចង្កេះចុះ ហើយដាក់ទ្រូងឲ្យជិតភ្លៅ រួចទើបដាក់ក្បាលនៅចន្លោះជង្គង់ទាំងសងខាង បន្ទាប់មកដៃទាំងពីរដាក់ពីមុខជើង ហើយខ្វែងដៃគ្នាអោបឲ្យជាប់ ហើយជើងមិនត្រូវដាក់នៅក្រោមកន្លែងដែលអង្គុយទេ ព្រោះវាអាចធ្វើឲ្យវាបាក់បាន៕