តើអ្នកធ្លាប់ឆ្ងល់ទេថា តើបុរសគិតអំពីអ្វីខ្លះទៅទាក់ទងនឹងការមានផ្ទៃពោះរបស់មនុស្សស្រី? បុរសជាប្តីទាំងអស់សុទ្ធតែមានមធ្យោបាយផ្ទាល់ខ្លួនក្នុងការទំនាក់ទំនងស្ត្រីដែលជាប្រពន្ធកំពុងតែមានផ្ទៃពោះ។ យ៉ាងណាមិញ មានរឿង ៥យ៉ាងដែលបុរសជាប្តីតែងតែជឿជាអាថ៌កំបាំងអំពីការមានផ្ទៃពោះរបស់ប្រពន្ធខ្លួន។
១. នាងតែងតែត្រូវជានិច្ច
សម្រាប់មនុស្សប្រុស នេះគឺជាយុទ្ធសាស្ត្រសម្រាប់អាពាហ៍ពិពាហ៍ដ៏ជោគជ័យមួយ។ រឿងនេះនឹងក្លាយទៅជាការពិត និងសំខាន់ នៅពេលពួកគេមានកូន។ ដូច្នេះមិនត្រូវព្យាយាមយកឈ្នះការឈ្លោះគ្នាជាមួយប្រពន្ធអី។ ការអត់ធ្មត់គឺជាគន្លឹះដ៏សំខាន់សម្រាប់បុរសនៅពេលនេះឯង។
២. ការសរសើគឺជារឿងគ្រោះថ្នាក់
មនុស្សប្រុសនឹងយល់ស្របអំពីរឿងនេះ។ ទោះបីជាពួកគេខំនិយាយសរសើចំពោះរូបរាងប្រពន្ធរបស់ខ្លួនក៏ដោយ ក៏ពួកគេមិនជឿដែរ។ រឿងនេះអាចដោយសារតែអ័រម៉ូនជាអ្នកធ្វើឲ្យស្ត្រីមានអារម្មណ៍បែបនេះ។ ស្ត្រីមានផ្ទៃពោះភាគច្រើនគឺមានអារម្មណ៍អវិជ្ជមានចំពោះរាងកាយរបស់ខ្លួន។ ដូច្នេះចូរប្រុងប្រយ័ត្នបន្តិចចំពោះពាក្យសម្តីដែលអ្នកនិយាយទៅកាន់នាង។
៣. ឃ្លានអាហារដូចឆ្គួត
ការដែលជិតដល់ពេលធ្វើជាឪពុកគេហើយនោះ គឺត្រូវការបម្រើនូវសេចក្តីស្រេកឃ្លានរបស់ប្រពន្ធជាញឹកញាប់អញ្ចឹងហើយ។ ដូច្នេះកុំសួរនាងថាពេលណាញ៉ាំឆ្អែតឲ្យសោះ តែត្រូវផ្តល់សេវាកម្មដល់នាងជាប់ជានិច្ច។
៤. អារម្មណ៍មិនល្អ
មនុស្សប្រុសមិនហ៊ានរអ៊ូអ្វីចំពោះអារម្មណ៍មិនល្អរបស់ប្រពន្ធខ្លួនដែលកំពុងតែមានផ្ទៃពោះឡើយ។ គ្មាននរណាម្នាក់អាចដោះស្រាយភាពឆ្គួតៗរបស់ស្ត្រីមានផ្ទៃពោះក្នុងពេលនេះបានឡើយ។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺជំរុញដល់អារម្មណ៍រីករាយរបស់នាង និងអត់ធ្មត់ឲ្យបានច្រើន។
៥. មានអារម្មណ៍ផ្លូវភេទខ្លាំង
ចំណង់ផ្លូវភេទរបស់ស្ត្រីមានផ្ទៃពោះអាចនឹងកើនឡើងក្នុងពេលដែលនាងស្ថិតក្នុងខែទី៩ហើយ។ យ៉ាងណាមិញ វាមិនអាចជាដំណឹងល្អទាំងអស់នោះទេ ព្រោះអ្នកនឹងបារម្ភថា ក្រែងធ្វើឲ្យកូនឈឺចាប់បាន។ យ៉ាងណាមិញ អារម្មណ៍ចង់ផ្លូវភេទខ្លាំងនេះអាចដោយសារតែអ័រម៉ូនទេ។ អ្វីដែលអ្នកគួរធ្វើចំពោះរឿងនេះគឺ ត្រូវត្រៀមខ្លួនឲ្យហើយនៅពេលនាងត្រូវការ៕