ពិសពស់គឺមានលក្ខណៈខុសៗគ្នាទាំងអស់ ដោយខ្លះពិសខ្លាំង និងខ្លះទៀត ជាពិសខ្សោយ។ បើសិនជាអ្នកធ្លាប់ត្រូវបានពស់ចឹក អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាមៗ។
ពស់ដែលមានពិសចឹកត្រូវបានបង្កើតបានជាចំណុចសម្គាល់តូចៗពីរដែលនៅឆ្ងាយពីគ្នាប្រមាណ ២ ទៅ១០មីលីម៉ែត្រ។ ពេលខ្លះ ពស់ដែលចឹកនោះមិនមានបញ្ចេញជាតិពិសរបស់វាទេ ដោយគ្រាន់តែបន្សល់ស្នាមចឹករបស់វាប៉ុណ្ណោះ។ រោគសញ្ញានៃបញ្ជាក់ថាពស់មានពិសចឹកនោះមានដូចជា ហើម ស្ពឹក ឈឺ និងក្រហមនៅនឹងកន្លែង។ ដោយយោងទៅតាមសុខភាពទូទៅរបស់មនុស្សដែរ ដូច្នេះរោគសញ្ញាអាចនឹងប្រែប្រួល។
បើយើងនិយាយផ្ទុយអំពីជំនឿដែលគេពេញនិយមនោះគឺថា អ្នកមិនប្រើមាត់បឺតពិសពស់ដែលចឹកនោះទេ ព្រោះវាអាចចូលទៅក្នុងឈាមរបស់អ្នកបានទោះបីជាក្នុងមាត់មានដំបៅតិចតួចក៏ដោយ។
រឿងល្អបំផុតដែលត្រូវធ្វើនោះគឺត្រូវប្រើកាំបិតចៀរកន្លែងដែលពស់ចឹកនោះចេញ ដើម្បីបង្កើនការពង្រាយជាតិពិសកាន់តែល្អ។ បន្ទាប់មក កន្លែងដែលពស់ចឹកនោះត្រូវតែព្យាបាលដោយការសង្កត់ស្អំទឹកក្តៅឧណ្ហៗ ហើយអ្នកជំងឺគួរញ៉ាំទឹកឱ្យបានច្រើន។
ភេសជ្ជៈដូចជា កាហ្វេ តែ ឬភេសជ្ជៈប៉ូវកំលាំងគួរតែចៀសវាង ព្រោះវាអាចធ្វើឱ្យសរសៃឈាមរីកធំ និងអំណោយផលដល់ជាតិពុលចូលក្នុងចរន្តឈាមកាន់តែស្រួល។ ជនរងគ្រោះមិនគួរណាភ័យ ឬព្យាយាមរត់ឡើយ ព្រោះវាអាចធ្វើឱ្យជាតិពុលសាយភាយពេញរាងកាយបាន។ កន្លែងដែលពស់ចឹកត្រូវតែកុំឱ្យមានចលនា ហើយក៏គួរតែរកខ្សែចងរឹងដែរ ជាពិសេសនៅពេលស្ថិតក្នុងព្រៃតែម្តង។ ចំពោះការចងរឹតនេះគួរធ្វើឱ្យប្រុងប្រយ័ត្នព្រោះវាអាចនាំឱ្យរបួសខូចខាតលើសដើមទៀត។ គោលបំណងនៃការធ្វើបែបនេះគឺដើម្បីបន្ថយលំហូរជាតិពិសចូលពេញខ្លួន។ យ៉ាងណាមិញ ក្រោយពីពស់ចឹករួច អ្នកជំងឺត្រូវតែបញ្ជូនទៅមន្ទីរពេទ្យភ្លាមដើម្បីព្យាបាលបានត្រឹមត្រូវ៕