ការភ្លាត់សន្លាក់ឆ្អឹងគឺជាការមានរបួសមួយប្រភេទដែលកើតឡើងដោយសារតែមានកម្លាំងសង្កត់ដ៏ខ្លាំងជាច្រើនដែលធ្វើឱ្យឆ្អឹងក្នុងសន្លាក់ភ្លាត់ចេញពីគ្រលុករបស់វាបាន។ ការភ្លាត់នេះច្រើនតែកើតឡើងជាញឹកញាប់ពេលលេងកីឡា។ ការភ្លាត់ក៏អាចបណ្តាលឱ្យខូចរូបរាងសន្លាក់បណ្តោះអាសន្ន ឬមិនអាចធ្វើចលនាសន្លាក់នោះបានដែរ។
មូលហេតុ
• ច្រើនតែបណ្តាលមកពីការប៉ះទង្គិចដូចជាការដួលជាដើម។
• ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis ក៏អាចបណ្តាលឱ្យភ្លាត់សន្លាក់ឆ្អឹងដែរ។
រោគសញ្ញា
• ឈឺចាប់
• ឈឺដោយសារតឹងក្នុងសន្លាក់
• ហើមក្នុងសន្លាក់
• នៅស្បែកត្រង់សន្លក់មានបញ្ហានោះប្តូរពណ៌
ការព្យាបាល
- ទំនាក់ទំនងអ្នកជំនាញខាងពេទ្យឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
- មិនត្រូវធ្វើចលនាសន្លាក់នោះ ឬព្យាយាមទាញវាចូលវិញឡើយ។
- បើសិនជាមានដាច់ដោចស្បែក ចូរលាងសម្អាតវាថ្នមៗ និងប្រើបង់រុំដោយមានការសម្លាប់មេរោគផង
- អាចដាក់ជារបស់អបនៅកន្លែងមានរបួសនោះទៅតាមទីតាំងរបស់វាដដែល
- បើសិនជារបួសនោះធ្ងន់ធ្ងរ ចូរពិនិត្យទៅលើផ្លូវដង្ហើមរបស់គេផង
- បើសិនជាអ្នកជំងឺមិនដកដង្ហើមទេ អ្នកគួរតែប្រើវិធីជួយសង្គ្រោះផ្លូវដង្ហើម ដោយការសង្គត់ទ្រូង និងផ្លុំខ្យល់តាមមាត់ ព្រមទាំងលើកជើងឱ្យខ្ពស់ (៣០សង់ទីម៉ែត្រ)។
- ប្រើភួយគ្របអ្នកជំងឺ៕