ធម្មតា អាការៈជំងឺឈាមអញ្ចាញធ្មេញគឺកើតឡើងក្នុងមាត់ ហើយយើងអាចសម្គាល់ដឹងបានថាមនុស្សម្នាក់នោះឈាមអញ្ចាញធ្មេញបានតាមរយៈអ្នកជំងឺនោះមានជំងឺនេះរ៉ាំរ៉ៃ។ គួរបញ្ជាក់ផងដែរថា ការឈាមអញ្ចាញធ្មេញអាចបណ្តាលឱ្យបាក់ធ្មេញដែរ។
មូលហេតុ
• កង្វះអនាម័យមាត់ធ្មេញ
• សម្អាតកំណកធ្មេញជាប់ធ្មេញមិនបានគ្រប់គ្រាន់
• មានការប៉ះទង្គិចក្នុងមាត់ដូចជា ការដុះធ្មេញខ្លាំងៗពេក
• មានការបង្ករោគ
• កង្វះវីតាមីន C ឬ K
• អាហារហឹរ
• រលាកដោយសារសារធាតុគីមី
• ជំងឺមហារីកឈាមស
• ស្ត្រីមានផ្ទៃពោះ
ការព្យាបាលបន្ទាន់
• ស្អំទឹកកកនៅធ្មេញ
• ខ្រមាត់ជាមួយនឹងទឹកអំបិលក្តៅឧណ្ហៗ
• ខ្ពុរមាត់មួយថ្ងៃពីរដងដើម្បីបន្ថយការហើម
• ពិគ្រោះជាមួយពេទ្យធ្មេញបើសិនជាការហូរឈាមនៅតែបន្ត
• ចៀសវាងការប្រើថ្នាំ អាស្ពីរីន
• ម៉ាស្សាអញ្ចាញធ្មេញជាទៀងទាត់
• ប្រើថ្នាំបំប៉នប្រភេទវីតាមីនបើសិនជាចាំបាច់
ការបង្ការ
• ចៀសវាងការជក់បារី
• ចៀសវាងការញ៉ាំអាហារសម្រន់នៅចន្លោះពេលបាយ
• កាត់បន្ថយអាហារសម្បូរជាតិកាបូអ៊ីដ្រាត
• លាងសម្អាតកំណកជាប់ធ្មេញជារៀងរាល់៦ខែម្តង
• ដុសសម្អាតធ្មេញដោយប្រើច្រាស់ទន់
• ប្រើអំបោះរូសសម្អាតធ្មេញជាទៀងទាត់៕