ការមករដូវអាចត្រូវបានគេចាត់ទុកថា ជាការដាក់ទោសបែបធម្មជាតិមួយរបស់មនុស្សស្រីគ្រប់រូប ព្រោះកាលណារឿងនេះកើតឡើងម្តងៗ វាគ្រប់គ្រាន់នឹងធ្វើឲ្យមិនស្រួលក្នុងខ្លួនណាស់។ យ៉ាងណាមិញ វាក៏មានរឿងច្រើនដែរ ដែលស្ត្រីគ្រប់រូបគួរតែចៀសវាងក្នុងពេលមានផ្ទៃពោះដើម្បីឲ្យស្ថានភាពសុខភាពកាន់តែល្អប្រសើរ។
១. មិនគួរញ៉ាំផលិតផលធ្វើពីទឹកដោះគោ
អាហារធ្វើពីទឹកដោះគោផ្តល់សុខភាពដល់រាងកាយមែន ប៉ុន្តែវាមានសារធាតុ Arachidonic Acid ដែលអាចបណ្តាលឲ្យឈឺចាប់បែបរមួលៗ ឬឈឺចាប់ក្នុងពេលមករដូវកាន់តែខ្លាំង។
២. មិនគួរមើលរឿងកុនដែលកើតទុក្ខឡើយ
ដោយសារតែការមករដូវធ្វើឲ្យអ្នកកើតទុក្ខរួចទៅហើយនោះ ដូច្នេះបើសិនជាអ្នកប្រើពេលវេលានេះមើលរឿងកើតទុក្ខទៀត អ្នកនឹងកាន់តែពិបាកក្នុងខ្លួនខ្លាំងមិនខាន។
៣. មិនគួរប្រើវិធីជម្រុញរោមលើរាងកាយឡើយ
ក្នុងពេលមករដូវ អ័រម៉ូនអេស្ត្រូជែនគឺចុះទាប ដែលជាហេតុនាំឲ្យមានការឈឺចាប់កាន់តែខ្លាំងខណៈពេលកំពុងតែប្រើវិធីជម្រុញរោមដោយការលាបថ្នាំហើយបោច។
៤. កុំផ្អាកការហាត់ប្រាណ
រឿងពិតមួយដែលនិយាយថា ការឈឺចាប់បែបរមួលៗដោយសារការមករដូវ មិនត្រឹមតែធ្វើឲ្យអ្នកមិនចង់ងើបពីគ្រែផង ប៉ុន្តែរាងកាយក៏ត្រូវការឲ្យអ្នកហាត់ប្រាណបន្តិចបន្តួចដែរ។
៥. កុំសម្អាតខ្លួនឯងជ្រុលពេក
ស្ត្រីខ្លះច្រើនតែភ្ញាក់ផ្អើលអំពីអនាម័យរបស់ខ្លួន និងចំណាយពេលសឹងតែកន្លះថ្ងៃក្នុងការលាងសម្អាត ប៉ុន្តែរឿងនេះអាចនឹងសម្លាប់បាក់តេរីល្អៗទៅវិញទេ ដូច្នេះចូរបន្ធូរអារម្មណ៍ខ្លះទៅ។
៦. មិនគួរប្រើប្រាស់របស់ការពារដដែលៗពេញមួយថ្ងៃអី
ស្ត្រីធ្វើការនៅខាងក្រៅច្រើនតែប្រឈមនឹងបញ្ហាមួយនេះនៅពេលមករដូវ ប៉ុន្តែចូរកុំភ្លេចផ្លាស់ប្តូរសម្លីអនាម័យផង ព្រោះវាងាយនឹងនាំឲ្យបង្ករោគណាស់បើសិនជាមិនផ្លាស់ប្តូរ។
៧. មិនគួរណារួមភេទដោយមិនបានការពារ
ជំនឿមិនត្រឹមត្រូវមួយនិយាយថា អ្នកមិនអាចមានផ្ទៃពោះទេខណៈពេលដែលកំពុងមករដូវបែបនេះ។ ប៉ុន្តែវាក៏មានឱកាសកាន់តែច្រើនដែរបើសិនជាអ្នកជ្រើសរើសការរួមភេទដោយមិនមានការការពារនោះ។
៨. កុំញ៉ាំអាហារមិនផ្តល់សុខភាព
ការតមអាហារមិនផ្តល់សុខភាពគឺជារឿងចុងក្រោយគេដែលអ្នកគួរតែធ្វើ ប៉ុន្តែអ្នកក៏ត្រូវចៀសវាងការញ៉ាំអាហារលឿនក្នុងពេលនេះដែរ ព្រោះវានឹងគ្រាន់តែធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំងប៉ុណ្ណោះ៕