មនុស្សយើងភាគច្រើនដឹងថាការញ៉ាំអាហារអ្វីខ្លះដែលអាចប៉ះពាល់ដល់កូនក្នុងពេលមានផ្ទៃពោះ ប៉ុន្តែតើអ្នកមានដឹងថាគេមានអារម្មណ៍បែបណាដែរទេ? តាមការស្រាវជ្រាវពីសមាគមន៍ Psychological Science បានរកឃើញថា ទារកអាយុ៦ខែក្នុងផ្ទៃម្តាយក៏ចេញរងផលប៉ះពាល់ពីបញ្ហាផ្លូវចិត្តដែរ ហើយវាក៏មិនមែនកើតឡើងតែបណ្តោះអាសន្ននោះទេ។ សុខភាពផ្លូវចិត្តរបស់អ្នកអាចចាប់ផ្តើមបង្កើតជាអត្តចរឹករបស់ទារកនៅពេលគេកើត។
ដូច្នេះតើកូននឹងមានអារម្មណ៍ ឬរងការប៉ះពាល់ដូចម្តេចទៅនៅពេលម្តាយយំ?
ម្តាយដែលស្ត្រេសច្រើន
យ៉ាងណាមិញ ម្តាយដែលស្ត្រេសម្តងម្កាល ហើយអាចដោះស្រាយបាន នោះវាមិនមានអ្វីប៉ះពាល់ច្រើនដល់ទារកក្នុងផ្ទៃឡើយ ប៉ុន្តែបើសិនជាម្តាយមានបញ្ហាថប់អារម្មណ៍ ស្ត្រេស ឬបាក់ទឹកចិត្តរយៈពេលយូរ វានឹងប៉ះពាល់ហើយ។
ម្តាយដែលមានការតក់ស្លុត ឬថប់អារម្មណ៍ខ្លាំងក្នុងពេលមានផ្ទៃពោះ គឺមានឱកាសខ្ពស់ដែលនាំឲ្យកូនមានបញ្ហានេះដូចគ្នា ឬឈឺពោះបាន។
ម្តាយដែលបាក់ទឹកចិត្ត
ការដែលបាក់ទឹកចិត្តខណៈពេលកំពុងតែមានផ្ទៃពោះគឺកើតមានញឹកញាប់ដូចគ្នានឹងការបាក់ទឹកចិត្តក្រោយសម្រាលដែរ។ សម្រាប់ទារកដែលកើតពីម្តាយដែលបាក់ទឹកចិត្ត ទំនងជាអាចមានបញ្ហានេះ ១,៥ដងនៅពេលពួកគេអាយុ ១៨ឆ្នាំ ហើយអាចនឹងមានបញ្ហាផ្លូវចិត្តផ្សេងៗទៀតដូចជា មនុស្សដែលឆេវឆាវ ឬកាច។
ម្តាយដែលស្អប់ការមានផ្ទៃពោះ
ការស្អប់នូវលក្ខណៈធម្មជាតិមួយនេះ វានឹងគ្រាន់តែធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។ ការសិក្សាបានឲ្យដឹងថា ម្តាយដែលមានអារម្មណ៍ថា គេមិនចូលចិត្តការមានផ្ទៃពោះខណៈពេលដែលខ្លួនកំពុងតែមានផ្ទៃពោះហើយនោះ គឺតែងតែមានអារម្មណ៍ចង់យកគេចេញជានិច្ច។
ម្តាយដែលពិបាកចិត្តម្តងម្កាល
រឿងនេះតែងតែកើតមានលើមនុស្សគ្រប់គ្នា ប៉ុន្តែកុំបារម្ភអី ព្រោះការខូចចិត្តម្តងម្កាលមិនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ៕