អ្វីទៅជាជំងឺគាំងបេះដូង?
- ជំងឺនេះកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅជាលិកាបេះដូងត្រូវបានរាំងស្ទះ
- មនុស្សអាយុចាប់ពី៥០ឆ្នាំឡើងទៅ ឬស្ត្រីរាំងរដូវសុទ្ធតែប្រឈមមុខខ្ពស់ជាងគេ
- ចង្វាក់ដង្ហើមស្រាប់តែឈប់ដក ឬបេះដូងលេងធ្វើការតែម្តង
- ប្រហែលជាអាចឱ្យបេះដូង និងសួតឈប់ធ្វើការផង
- មានកំណកឈាមក្នុងសរសៃឈាមអាក់ទែ ដែលជាហេតុនាំឱ្យស្ទះ
- រឿងនេះអាចដោយសារតែ៖
- កកជាតិកាលស្យូម ឬកូឡេស្តេរ៉ុលក្នុងសរសៃឈាម
- កត្តាដំណពូជ
- ការជក់បារី
- ធាត់ជ្រុល
- សម្ពាធឈាមឡើងខ្ពស់
- បញ្ហាស្ត្រេសផ្លូវចិត្ត
- មានជំងឺរលាកសរសៃឈាមអាក់ទែ
- មានការប៉ះទង្គិច ឬជំងឺលើបេះដូងតែម្តង
សញ្ញាដែលអាចគិតថាមានជំងឺគាំងបេះដូង
- ឈឺទ្រូង
- ឈឺស្មា ឬដៃ
- ពិបាកដកដង្ហើម
- បែកញើស
- ក្រហាយដើមទ្រូង
- ចង្អោរ
- ឈឺពោះ
ការសង្គ្រោះបឋម
- ព្យាយាមសម្រាក
- បន្ធូរសម្លៀកបំពាក់ដែលកំពុងតែតឹងៗ
- ប្រើថ្នាំបើសិនជាមាន
- ការឈឺចាប់នឹងស្រាកស្រាន្តទៅវិញក្នុងរយៈពេល៣នាទីក្រោយពីប្រើថ្នាំរួច
- បើសិនជាគ្មានថ្នាំទេ ត្រូវទៅជួបគ្រូពេទ្យ
- ផ្តល់ការផ្លុំខ្យល់តាមមាត់បើសិនជាត្រូវការ
- ផ្តល់ជាការសង្កត់ទ្រូង (Cardiopulmonary Resuscitation, CPR)
- ក្នុងករណីដែលស្ទាបជីពចរមិនបាន
- ត្រូវដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ
- ចូរសង្កត់ទ្រូង១៥ដង ហើយផ្លុំខ្យល់ចូលមាត់ពីរដង
- ចូរបន្តធ្វើរហូតដល់គ្រូពេទ្យមកដល់
វិធីបង្ការជំងឺគាំងបេះដូង
- ពិនិត្យសុខភាពជាទៀងទាត់
- ចៀសវាងភាពស្ត្រេស
- ផ្តាច់បារី ឬស្រា
- គ្រប់គ្រងសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម
- គ្រប់គ្រងទម្ងន់៕