នៅពេលអ្នកជួបជនរងគ្រោះ ដែលហូរឈាមធ្ងន់ធ្ងរ អ្នកត្រូវ ៖
• យកវត្ថុដែលមានភាពកខ្វក់ កម្ទិចកម្ទី ឬវត្ថុដែលមានទំហំធំ ឬបានបង្កប់យ៉ាងជ្រៅ ចេញពីមុខរបួស។
• បញ្ឈប់ការហូរឈាម ដោយដាក់បង់រុំ ឬក្រណាត់ពីលើមុខរបួស និងចងឱ្យជាប់ ហើយមិនត្រូវ លាងសម្អាតរបួសនោះទេ។
• លើកតំបន់ដែលមានរបួស ឱ្យខ្ពស់ជាងកម្រិតនៃបេះដូង។
ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន នៅក្នុងករណីមួយចំនួន ដូចជា ៖
• មិនត្រូវដាក់សម្ពាធដោយផ្ទាល់ ទៅលើរបួសភ្នែក ឬសរីរាង្គនៅខាងក្នុងពោះ ដែលមិនអាចមើលឃើញ។
• ដាក់ជនរងគ្រោះឱ្យគេងនៅលើព្រំ ឬភួយ ដើម្បីទប់ស្កាត់ការបាត់បង់កំដៅរាងកាយ។ បើអាចធ្វើបាន ត្រូវលើកជើងជនរងគ្រោះ ឱ្យខ្ពស់បន្តិច។
• មិនត្រូវយកបង់រុំ ឬក្រណាត់ផ្សេងទៀត ដែលស្អិតជាប់ខ្លាំង នៅលើមុខរបួសចេញទេ។ អ្នកត្រូវបន្ថែមបង់រុំ មួយជាន់ទៀតពីលើវា។
បន្ទាប់មក អ្នកត្រូវហៅ ឡានសង្គ្រោះបន្ទាន់៕