ការហើមជើង ជាពិសេសនៅតំបន់ប្រអប់ជើង កែងជើង និងជើង ត្រូវបានបង្កឡើងដោយការចាលជាតិទឹកក្នុងផ្នែកខាងក្រោមនៃរាងកាយ។ ការរីកធំរបស់សរសៃវ៉ែនកើតឡើងនៅពេលដែលប្រើសក្នុងសរសៃឈាមនោះទៅជាចុះខ្សោយ ឬទន់ពេក ដែលជាហេតុនាំឲ្យលំហូរឈាមចូលទៅក្នុងបេះដូងមានការថយចុះ ហើយរីកសរសៃវ៉ែននៅជើងធំៗ និងឈឺចាប់តែម្តង។ ថ្វីបើរឿងនេះច្រើនតែកើតមានជាញឹកញាប់លើស្ត្រីមានផ្ទៃពោះក៏ដោយ តែអ្នកក៏អាចលុបបំបាត់អាការៈនេះបានដែរដូចជា៖
- ឧស្សាហ៍លើកជើងឲ្យខ្ពស់ និងចៀសវាងការអង្គុយគងជើង។ ចូរគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន តាមរយៈការគេងចំហៀង។
- ពាក់ស្បែកជើងដែលមានការទ្រទ្រង់ជើងល្អ ជាពិសេសស្បែកជើងដែលជួយបំបាត់ការឈឺតែម្តង។
- មិនត្រូវកាត់បន្ថយការញ៉ាំទឹកឡើយ ព្រោះពេលនេះរាងកាយត្រូវការទឹកច្រើនណាស់។
- ឧស្សាហ៍ត្រាំជើង ព្រោះវាអាចជួយបន្ថយភាពមិនស្រួលក្នុងប្រអប់ជើងបាន៕