ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ដែលសន្លប់ សូមព្យាយាមប្រាកដថា មនុស្សម្នាក់នោះ កំពុងតែគេងរាបស្មើ ប៉ុន្តែ ជៀសវាងលើកអ្នកសន្លប់ ប្រសិនបើអ្នកគិតថា គាត់ត្រូវបានគ្រោះថ្នាក់នៅពេលដែលដួល (ការលើកមនុស្សដែលត្រូវបានគ្រោះថ្នាក់ អាចធ្វើអោយរឿងកាន់តែអាក្រក់ទៅៗ)។
សូមដោះអ្វីដែលតឹងៗចេញពីខ្លួន ដូចជាខ្សែក្រវ៉ាត់ ក្រវ៉ាត់កជាដើម ដើម្បីជួយអោយលំហូរឈាមរត់បានល្អ។ សណ្តូកជើងរបស់អ្នករបួសឡើងលើ ក៏អាចជួយអោយលំហូរឈាមហូរទៅកាន់ខួរក្បាលបានល្អផងដែរ។
ជាធម្មតា អ្នកដែលសន្លប់ នឹងដឹងខ្លួនមកវិញភ្លាមៗ។ ដោយសារតែវា ជាធម្មតាមានអារម្មណ៍ថាខ្សោយក្រោយពីសន្លប់ សូមប្រាកដថា អ្នកបានអោយគាត់គេងបន្តិចសិន។ ការងើបលឿនពេក អាចនាំអោយគាត់សន្លប់ទៅវិញម្តងទៀត។
សូមទាក់ទងឡានសង្គ្រោះបន្ទាន់ ប្រសិនបើនរណាម្នាក់ដែលសន្លប់ មិនដឹងខ្លួនសោះក្រោយពីប៉ុន្មាននាទី ឬកំពុងតែមានបញ្ហានៃការដកដង្ហើម៕