អ្វីដែលអ្នកគួរធ្វើ ៖
- បញ្ឈប់ការរលាកដោយយកសំលៀកបំពាក់ និងរបស់ដែលឆេះនោះចេញ។
- ពន្លត់អណ្តាតភ្លើងដោយអោយជនរងគ្រោះរមៀលនៅលើដី ឬយកភួយ ទឹក ឬសារធាតុរាវសំរាប់ពន្លត់ភ្លើងផ្សេងៗទៀត។
- ប្រើទឹកត្រជាក់សំរាប់កាត់បន្ថយសីតុណ្ហភាពនៃការរលាក។
- ក្នុងករណីរលាកដោយសារសារធាតុគីមី អ្នកត្រូវយកសារធាតុគីមីនោះចេញ ហើយស្រោចទឹកអោយបានច្រើន។
- រុំអ្នកជម្ងឺដោយក្រណាត់ស្អាត និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីពេទ្យដែលនៅជិតបំផុត។
អ្វីដែលអ្នកមិនគួរធ្វើ ៖
- អ្នកត្រូវប្រាកដថា អ្នកនឹងមានសុវត្ថិភាពមុននឹងអ្នកចូលទៅជួយគេ (អ្នកគួរបិទកុងតាក់ភ្លើង និងពាក់ស្រោមដៃការពារធាតុគីមីជាដើម)។
- កុំលាបថ្នាំដុះធ្មេញ ម្សៅ ប្រេង ឬរុំសំឡីទៅលើមុខរបួស។
- កុំស្អំទឹកកក ព្រោះវាធ្វើអោយរបួសកាន់តែជ្រៅ។
- ជៀសវាងការប្រើទឹកត្រជាក់យូរពេក ព្រោះវានឹងនាំអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះខ្លាំងពេក។
- កុំធ្វើអោយពងទឹកបែក ត្រូវង់ចាំរហូតដល់លាបថ្នាំការពារមេរោគរួចសិន។
- កុំលាបអ្វីទាំងអស់នៅលើមុខរបួស ព្រោះវាអាចនឹងក្លាយទៅជាការឆ្លងមេរោគ៕