លក្ខណៈ របួសប្រភេទនេះនឹងមានឈាមចេញមកច្រើន ហើយតែងតែពិបាកក្នុងការប្រើ របស់អ្វីយកមកសង្កត់ដើម្បីឃាត់ឈាម ។ការរុំបង់រុំរបួសនឹងធ្វើទៅបាន លុះត្រាតែអ្នកប្រាកដក្នុងចិត្តថា គ្មានអ្វីកប់ជាប់នៅក្នុងរបួសនោះទេ។
នេះជាការណែនាំ ក្នុងការជួយជនរងគ្រោះ ដែលមានរបួសត្រង់ប្រអប់ដៃ ឬ បាតដៃ៖
១. រៀបចំឲ្យជនរងគ្រោះអង្គុយ ឬគេងហើយលើកដៃឲ្យឡើងខ្ពស់ហួសដើមទ្រូង ប្រើម្រាមដៃអ្នក ដែលមានពាក់ស្រោមដៃស្អាត ឬ ស្តេរីល យកមកសង្កត់ត្រង់របួសដើម្បីឃាត់ឈាម។
២. បិតរបួសដោយក្រណាត់ដែលស្អាត ប្រើក្រណាត់រុំរបួសដាក់គងពីលើក្រណាត់មួយជាន់ទៀត ដោយទុកជាយសំយុងចោលបន្តិចបន្តួច ហើយប្រាប់ឲ្យជនរងគ្រោះក្តាប់ដើម្បីឲ្យចុងម្រាមសង្កត់លើក្រណាត់ រុំរបួស អ្នកអាចជួយសង្កត់ម្រាមដៃជនរងគ្រោះដែរក៏បាន រួចទើបរុំរបួសទៅជុំវិញ បិទសង្កត់ដៃជនរងគ្រោះចងចុងបង់រុំរបួសទាំងសងខាងដោយចងសម្លាប់មុខ បរិវេណផ្នែកខាងលើ សង្កត់របួសជាប់ ដើម្បីជួយសង្កត់ទម្ងន់លើរបួស។
៣. គ្រាដៃដោយក្រណាត់ថ្នក់ដៃ ហើយថ្នមជាទីបំផុត។
៤. ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់កុំមានការធ្វេសប្រហែសឲ្យ សោះ៕