វាជាការចាំបាច់បំផុត សម្រាប់ជនរងគ្រោះ ក្នុងការទទួលយកនូវកិច្ចសង្គ្រោះបឋមអោយបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ មុននឹងភ្នាក់ងារសង្គ្រោះបន្ទាន់មកដល់ អ្នកដែលស្ថិតក្នុងទីកើតហេតុផ្ទាល់ គួរព្យាយាមធ្វើការជួយជនរងគ្រោះ អោយអស់ពីសម្តត្ថភាព ដើម្បីបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចឆក់យកជីវិតរបស់ជនរងគ្រោះបាន ។
ខាងក្រោម នេះជាដំណាក់កាលនៃការប្រតិបត្តិការងារ។ យ៉ាងណាក៏ដោយក្នុងករណីដែលមានអ្នករបួសជាច្រើននាក់ អ្នកដែលរងរបួសធ្ងន់បំផុតគួរតែទទួលបានការព្យាបាលមុនគេ តែអ្នកត្រូវចងចាំ ថា អ្នករបួសដែលស្រែកឮខ្លាំងបំផុត អាចមិនមែនជាអ្នករបួសដែលឈឺចាប់ខ្លាំងបំផុតនោះទេ។
១-ចំណុច ក, ខ, គ ខាងក្រោមនេះ ត្រូវធ្វើឲ្យបានក្នុងរយៈពេល៣នាទីបើអ្នកជំងឺស្ថិតក្នុងស្ថានភាព សន្លប់បាត់ស្មារតី ដើម្បីការពារការកើតគ្រោះថ្នាក់ដូចតទៅនេះ៖
ក)ប្រព័ន្ធផ្លូវដង្ហើម (ផ្លូវឆ្លងកាត់រវាងមាត់ ច្រមុះ និងក) ត្រូវបើកឲ្យចន្លោះផ្លូវដើរស្រឡះបំផុត។ បើអ្នករបួសសន្លប់ ឬបាត់បង់ស្មារតី
ខ)ការដកដង្ហើមត្រូវព្យាយាមរក្សាការដកដង្ហើម គ្រប់ពេលវេលា
គ)រក្សាប្រព័ន្ធលំហូរនៃឈាម
២-បើមានឈាមចេញ ត្រូវឃាត់ឈាមភ្លាម
៣-ពេលឆ្អឹងបាក់ ហើយចាំបាច់ត្រូវផ្លាស់ទីអ្នករបួសត្រូវរុំរបួសមុនជានិច្ច កុំផ្លាស់ទីអ្នករបួស ពេលគិតថាការឈឺឆាប់បរិវេណឆ្អឹងខ្នង
៤-ផ្តល់សេចក្តីទុកចិត្តដល់អ្នករបួស និងព្យាបាលអាការៈឈឺចាប់ផ្សេងៗ តាមដែលអាចធ្វើបាន៕