ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលអាចបង្ហាញអ្នកថា ស្វាមីអ្នកស្រឡាញ់អ្នកខ្លាំង ទោះបីជាគេមិនបាននិយាយពាក្យផ្អែមល្ហែមដាក់អ្នកក៏ដោយ។ តើមានអ្វីខ្លះទៅ?
1. ស្វាមីដែលមិនចេះប្រើពាក្យផ្អែមល្ហែម គេនឹងយកសកម្មភាពបញ្ជាក់ពីក្តីស្រឡាញ់របស់គេចំពោះអ្នក ដោយគេអាចធ្វើគ្រប់យ៉ាងដើម្បីអ្នក។ ជាពិសេស គេនឹងជួយសម្រាលការងារផ្ទះដោយធ្វើឲ្យអ្នកមិនសូវនឿយហត់នោះទេ។ ម្យ៉ាងទៀត ប្រសិនជាមានកូន ក៏គេជួយមើលដែរពេលដែលគេទំនេរ។ ទោះបីលល្អ ដោយមិនមែនបានតែមាត់ ហើយមិនធ្វើទេ។
2. ប្តីដែលតែងតែនៅក្បែរអ្នក នៅពេលដែលអ្នកជួបនឹងបញ្ហាគ្រប់យ៉ាង។ គេនឹងកំដរជិតខ្លួនអ្នកពេលដែលអ្នកត្រូវការគេ ដោយមិនទុកអ្នកចោលឡើយ។ ជាពិសេស គេនឹងជឿជាក់លើអ្នកគ្រប់យ៉ាង ដោយមិនចេះសង្ស័យអ្នកឡើយ។ នេះជាសកម្មភាពដែលគេអាចបញ្ជាក់ប្រាប់អ្នកថា គេស្រឡាញ់អ្នកខ្លាំងមិនដែរប្រែប្រួលឡើយ។
3. គេនឹងនៅពីមុខការពារអ្នកជានិច្ច ទោះបីជាមានរឿងអ្វីក៏ដោយ គេមិនឲ្យអ្នកប្រឈមមុខតែម្នាក់ឯងនោះទេ។ គេនឹងជួយអ្នកដល់ទីបញ្ចប់ ដោយមិនធ្វើឲ្យអ្នកពិបាកចិត្តច្រើនឡើយ។ ដូចនេះ នៅពេលដែលអ្នកមិនដែលលឺប្តីអ្នកនិយាយពាក្យផ្អែមល្ហែមសោះ ប៉ុន្តែបែរជាមើលឃើញសកម្មភាពទាំងនេះ អ្នកគួរតែសប្បាយចិត្ត ព្រោះអ្នករៀបការត្រូវហើយ៕