ការស្តែងចេញភ្លាមៗនៃជំងឺហឺតអាចជារឿងមួយគួរអោយតក់ស្លុត, ទាំងអ្នកដែលមានជំងឺ និងអ្នកដែលកំពុងឃើញជំងឺ។ មិត្តដែលដឹងពីរបៀបនៃការគ្រប់គ្រងស្ថានភាពនោះ អាចជាអ្នកជួយដ៏សំខាន់។
ខាងក្រោមនេះជាអ្វីដែលគួរធ្វើៈ
បន្ធូរអារម្មណ៍ៈ ជួយមិត្តរបស់អ្នកសម្រាក។ ប្រសិនបើនរណាម្នាក់ដែលកំពុងតែមានរោគសញ្ញាហឺតស្តែងចេញភ្លាមៗនោះ, វាអាចធ្វើអោយពួកគេពិបាកដកដង្ហើម
យកមិត្តរបស់អ្នកអោយនៅឆ្ងាយពីអ្វីដែលបង្កអោយមានរោគសញ្ញានៃការហឺត ដូចជាផ្សែងបារីជាដើម
ដាក់មិត្តរបស់អ្នកអោយអង្គុយៈ ការគេងរាបស្មើអាចធ្វើអោយការដកដង្ហើមរឹតតែពិបាក
ប្រសិនបើមិត្តរបស់អ្នកអាចនិយាយបាន, សួរអ្វីដែលអាចធ្វើបានអំឡុងពេលរោគសញ្ញាហឺតកើតមាន
ប្រសិនបើមិត្តរបស់អ្នកមិនអាចនិយាយបានទេនោះ ឬមិនចាំនូវសកម្មភាពដែលគួរធ្វើអំឡុងពេលមានរោគសញ្ញាហឺតភ្លាមៗ, សួរថាតើគាត់មានថ្នាំសម្រាប់ហឺតអោយបាត់រោគសញ្ញាដែរឬទេ?
សូមទាក់ទងទៅឡានសង្គ្រោះបន្ទាន់ប្រសិនបើៈ
- ថ្នាំសម្រាប់បន្ថយរោគសញ្ញាមិនមានប្រសិទ្ធភាព
- ថ្នាំសម្រាប់បន្ថយរោគសញ្ញាមានប្រសិទ្ធភាពដំបូង ប៉ុន្តែបន្ទាប់មករោគសញ្ញារបស់មិត្តអ្នកកាន់តែអាក្រក់ទៅៗ
- មិនមានថ្នាំបន្ថយរោគសញ្ញា
- មិត្តរបស់អ្នកកំពុងមានបញ្ហាក្នុងការនិយាយ ឬព្យាយាមដកដង្ហើមខ្លាំង
- បបូរមាត់របស់មិត្តអ្នកប្រែជាស្វាយ
- មិត្តរបស់អ្នកប្រែជាបាត់ស្មារតី៕