ថ្លើមរបស់មនុស្សយើងស្ថិតនៅផ្នែកខាងស្តាំ និងខាងលើនៃពោះ ហើយវាក៏ត្រូវបានការពារយ៉ាងល្អពីឆ្អឹងជំនីផងដែរ។ ថ្លើមគឺជាសរីរាង្គដ៏រឹងជាងគេបំផុតនៃរាងកាយមនុស្ស។ ថ្លើមមានសារៈសំខាន់ណាស់សម្រាប់មុខងារជាច្រើនក្នុងខ្លួន។ ជំងឺថ្លើមមានច្រើនជាង ១០០ប្រភេទខុសៗគ្នា ហើយក៏មានអាការៈជំងឺស្តែងចេញខុសៗគ្នាផងដែរ។ មួយចំនួននៃជំងឺទាំងនេះគឺជាជំងឺរលាកថ្លើម ជំងឺថ្លើមដោយសារគ្រឿងស្រវឹង ក្រិនថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈដំបូងគេបំផុត ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងតែវិវឌ្ឈន៍ទៅរកភាពខូចខាតហើយ៖
• ឈឺក្នុងក្រពះ
• ខ្សោយ និងអស់កម្លាំងពីក្នុងខ្លួន
• មិនឃ្លានអាហារ
• ការរំលាយអាហារមិនបានល្អ
• ទឹកនោមប្រែពណ៌
• លាមកប្រែពណ៌
• ស្បែក និងភ្នែកទៅជាលឿង
• ហើមពោះ ឬកើតទាចទឹក
• ហើមកែងជើង និងប្រអប់ជើង
• រមាស់ស្បែកកាន់តែខ្លាំង
• ឈឺក្នុងពោះ
• ទល់លាមក រាករូស និងហូរឈាមក្នុងពោះវៀន៕