ការប៉ះទង្គិចខួរក្បាល គឺជាការមានរបួសក្បាលតិចតួច ដែលជាធម្មតាមិនបង្កឲ្យមានការខូចខាតខួរក្បាលខាងក្រៅ ឬហូរឈាមក្នុងខួរក្បាលទេ។ យ៉ាងណាមិញ បើសិនជាអ្នកមានការហូរឈាមនៅត្រចៀក ឬច្រមុះ សន្លប់ ឬប្រកាច់ក្រោយពីមានរបួសក្បាលរួច យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យទៅ ព្រោះវាអាចជាសញ្ញាបញ្ជាក់អំពីការមានរបួសខួរក្បាល ហើយក៏មិនមែនជាការប៉ះទង្គិចធម្មតាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មានអាការៈមួយចំនួននៃការប៉ះទង្គិចខួរក្បាល ដែលអ្នកគួរតែដឹងដែរដូចជា៖
ឈឺក្បាល
វាគឺជាអាការៈដំបូងគេក្រោយពីមានរបួសនៅក្បាល។ ករណីខ្លះ អ្នកអាចនឹងមានអារម្មណ៍ថាមានសម្ពាធតិចតួចក្នុងក្បាលក្រោយពីមានរបួសរួច។
ក្អួត
វាហាក់បីដូចជា មានម្នាក់ក្នុងចំណោមមនុស្សធំ ឬក្មេង ១០នាក់ ដែលមានអាការៈក្អួតយ៉ាងហោចណាស់ម្តងក្រោយពីមានរបួសក្បាលរួច។ ការក្អួតនេះច្រើនតែកើតឡើងក្រោយពីមានរបួសក្បាល ហើយក៏វាមិនមែនជាសញ្ញាបញ្ជាក់ថាមានរបួសក្នុងខួរក្បាលដែរ។ ប៉ុន្តែការក្អួតម្តងហើយម្តងទៀតគឺជាមូលហេតុដែលត្រូវបារម្ភ និងត្រូវការយកចិត្តទុកដាក់ពីគ្រូពេទ្យជាបន្ទាន់។
វង្វេងវង្វាន់
រោគសញ្ញាផ្លូវចិត្ត ជាការវង្វេងវង្វាន់អាចកើតឡើងដោយសារតែការរំខានតិចតួចក្នុងប្រព័ន្ធសរសៃប្រសាទក្រោយពីមានរបួសនៅក្បាលរួច។ ដូច្នេះ ការវង្វេងវង្វាន់បែបនេះគឺជាសញ្ញាញឹកញាប់មួយនៃការប៉ះទង្គិចខួរក្បាល។
ហឹងក្នុងត្រចៀក
កាលណាមួយការរំខានក្នុងប្រព័ន្ធសរសៃប្រសាទតិចតួច ករណីខ្លះក៏អាចមានអាការៈមានសម្លេងហឹងៗក្នុងត្រចៀកដែរក្រោយពីរងរបួសក្បាលរួច។ យ៉ាងណាមិញ រឿងនេះច្រើនតែស្រាកស្រាន្តទៅវិញក្នុងរយៈពេលពីរបីនាទីក្រោយ។ បើសិនជាមិនបាត់វិញទេ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
វិលមុខ
ការវិលមុក៏ជាអាការៈញឹកញាប់មួយដែរនៃការប៉ះទង្គិចក្បាល។ ប៉ុន្តែបើសិនជាមានអារម្មណ៍វិលមុខខ្លាំង ឬឈឺក្បាលធ្ងន់ធ្ងរ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕