ការឡើងកន្ទួលរមាស់ធម្មតាៗមិនមែនគ្រាន់តែជាកន្ទួលធម្មតាៗទេ។ រាល់បញ្ហាជាច្រើនក្នុងខ្លួនច្រើនតែបង្ហាញអាការៈថាគ្មានអ្វីគ្រោះថ្នាក់ឡើយ។ យ៉ាងណាមិញ ការសង្កេតឃើញអាការៈទាំងអស់ខាងក្រោមនេះគឺជាគន្លឹះដ៏សំខាន់មួយក្នុងការបង្ការកុំឲ្យមានការខូចខាតសរីរាង្គផ្សេងៗក្នុងរាងកាយនៅថ្ងៃក្រោយបាន។
ក្លិនមាត់អាក្រក់
ករណីបែបនេះ ភាគច្រើនបណ្តាលមកពីការខ្សោះជាតិទឹកក្នុងខ្លួន ព្រោះមាត់មិនអាចផលិតទឹកមាត់បានគ្រប់គ្រាន់ ជាហេតុនាំឲ្យបាក់តេរីលូតលាស់ខ្លាំង ទៅជាក្លិនមាត់អាក្រក់តែម្តង។
ខូចស្រទាប់ការពារធ្មេញ
បើសិនជាអ្នកមានអារម្មណ៍ដឹងថាភ្ញាក់ពីគេងមកមានរសជាតិប្លែកក្នុងមាត់ នោះវាអាចបញ្ជាក់ថា អ្នកទំនងជាមានបញ្ហាក្រពះពោះវៀនច្រើនជាងធ្មេញ ព្រោះតែស្រទាប់ការពារធ្មេញត្រូវបានខូចខាតដោយសារការចាលទឹកអាស៊ីតពីក្រពះ។
គេងស្រមុក
ការស្រមុកអាចធ្វើឲ្យការគេងមានការលំបាក ជាពិសេសអ្នកគេងជិតខាង។ តាមការសិក្សាបង្ហាញថា ការស្រមុករយៈពេលយូរក្នុងពេលគេង អាចប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាម និងដាច់សរសៃឈាមខួរក្បាល។
ត្រូវការចូលក្នុងបន្ទប់ទឹកច្រើនដង
ដបើសិនជាអ្នកយល់ថាខ្លួនឯងត្រូវការចូលបន្ទប់ទឹកជាញឹកញាប់ និងមានអារម្មណ៍ថាស្រេកទឹកខ្លាំង វាអាចជាសញ្ញាមួយនៃជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។
ការបន្ទោបង់មានការប្រែប្រួល
បើសិនជាអ្នកកត់សម្គាល់ឃើញថា មានលក្ខណៈខុសៗគ្នាច្រើនចំពោះរូបរាងខាងក្រៅរបស់លាមក ឬការបន្ទោបង់ញឹកញាប់មែននោះ យកល្អគួរតែទៅជួបពេទ្យទៅ ព្រោះវាអាចទាក់ទងនឹងជំងឺ Celiac រលាកពោះវៀន និងមហារីកពោះវៀនធំជាដើម។
ឃ្លានអាហារប្រៃៗ
ការដែលឃ្លានអាហារឆា ឬចៀនច្រើនគ្រប់ពេលវេលា អាចបញ្ជាក់ថា អ្នកកំពុងតែញៀនអាហារមិនផ្តល់សុខភាពហើយ។ នៅពេលរាងកាយខ្វះជាតិកាលស្យូម វាអាចប្រាប់ឲ្យយើងដឹងតាមរយៈការឃ្លានអាហារដែលប្រៃៗបែបនេះឯង។
ឃ្លានអាហារផ្អែមៗ
បើសិនជាអ្នកចេះតែឃ្លានរបស់ផ្អែមៗ ជាពិសេសសូកូឡា អ្នកប្រហែលជាអាចខ្វះជាតិម៉ាញ៉េស្យូមក្នុងខ្លួនហើយ។
ក្តៅខ្លួនស្ទិញៗ
ការក្តៅខ្លួនស្ទិចៗអាចនឹងងាយមើលរំលងណាស់ តែវាជាសញ្ញាបញ្ជាក់ថា មានអ្វីមួយខុសប្រក្រតីក្នុងខ្លួនដែរ ទោះបីជាវាមិនធ្ងន់ធ្ងរក៏ដោយ។ ការដែលក្តៅខ្លួនស្ទិញៗជាប់រហូតអាចជាសញ្ញានៃជំងឺផ្តាសាយ ឬមហារីកគ្រាប់ឈាមសជាដើម។
ស្រកទម្ងន់ភ្លាមៗ
បើសិនជាអ្នកស្រកទម្ងន់ខ្លាំងដោយមិនដឹងមូលហេតុ វាអាចជាសញ្ញាមួយនៃជំងឺផ្តាសាយ ឬមហារីក។
លិង្គមិនព្រមឡើងរឹង
បើសិនជាលិង្គមិនព្រមឡើងរឹងជាញឹកញ៉ាប់ នោះវាមិនមែនជារឿងមួយល្អឡើយ ព្រោះអាចដោយសារតែក្នុងសរសៃឈាមមានកំណកច្រើនដែលជាហេតុនាំឲ្យលំហូរឈាមចុះខ្សោយ។ ករណីបែបនេះអាចប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូងទៀត៕