នារី៤ប្រភេទនេះ បុរសមិនពេញចិត្តឡើយ ដោយមិនចង់នៅក្បែរនោះទេ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរធ្វើជាមនុស្សស្រីដែលមិនដឹងពីរឿងគ្រប់យ៉ាងក្នុងសង្គមនោះទេ ព្រោះអាចធ្វើឲ្យបុរសធុញ ដោយគ្មានពាក្យនិយាយជាមួយអ្នកឡើយ។ ដូចនេះ អ្នកគួរតែស្វែងយល់ពីបញ្ហាសង្គមខ្លះ ទើបអ្នកអាចក្លាយជានារីដែលមានភាពទាក់ទាញ។
- នៅពេលដែលអ្នកទៅជួបនឹងបុរសម្នាក់នោះ អ្នកមិនគួរនាំទាំងមិត្តភក្តិ និងបងប្អូនទៅជាមួយទេ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្ត។ ដូចនេះ អ្នកគួរតែមានចិត្តក្លាហាន ដើម្បីទៅជួបនឹងបុរសទាំងនោះ ទើបអាចសម្រេចបាន។
- នៅពេលដែលអ្នកទៅជួបគ្នាដំបូង អ្នកមិនគួរលើករឿងឡាន ផ្ទះ និងប្រាក់មកនិយាយភ្លាមនោះឡើយ ព្រោះអាចធ្វើឲ្យគេយល់ថា អ្នកជានារីមុខលុយ។ ជាហេតុដែលធ្វើឲ្យគេធុញជាខ្លាំង ហើយអាចចាកឆ្ងាយពីអ្នកទៀតផង។
- អ្នកមិនគួរតែងខ្លួនជ្រុលពេកទៅជួបនឹងគេនោះទេ ព្រោះបុរសចូលចិត្តមនុស្សស្រីដែលអាចរក្សាសភាពធម្មជាតិ ដោយមិនផាត់មុខខ្លាំង ឬស្លៀកពាក់មិនសមរម្យទៅជួបគេទេ។ ដូចនេះ អ្នកគួរតែស្លៀកពាក់សមរម្យ ហើយតែងខ្លួនមិនលើសដែនកំណត់ ទើបអាចទទួលបានជោគជ័យ៕