វាជាការចាំបាច់បំផុត សម្រាប់ជនរងគ្រោះដោយសារទឹកអាស៊ីត ក្នុងការទទួលបានជំនួយ អោយបាន ឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។ខាងក្រោមនេះ គឺជាវិធីសង្គ្រោះបឋម ដែលអ្នកអាចធ្វើបាន ដើម្បីជួយពួកគេ ៖
១. ចំពោះស្ថានភាពរងគ្រោះ ចំពោះរាងកាយ និង ផ្ទៃមុខ
អ្នកត្រូវតែ ប្រញាប់យកទឹកក្តៅឧណ្ណៗ មកជះលាង តំបន់ដែលរងគ្រោះនោះ អោយបានឆាប់រហ័ស បំផុតតាមដែលអាចធ្វើបាន និង បន្ទាប់មកទៀត ធ្វើការចាក់បង្ហូរទឹកត្រជាក់ធម្មតាថ្នមៗ អោយបានយ៉ាង ហោចណាស់ រយៈពេល ២០ ទៅ ៣០នាទី ដោយការផ្ទៀងផ្ទាត់ម៉ោង អោយបានត្រឹមត្រូវ។ អ្នកមិនត្រូវ ប្រើទឹកត្រជាក់ ឬ ទឹកកក នោះទេ ពីព្រោះវិធីនេះ នឹងអាចធ្វើ អោយសីតុណ្ហភាពរាងកាយធ្លាក់ចុះ ហើយបង្អាក់ដល់ ដំណើរការ នៃការជាសះស្បើយ ។ ប្រសិនបើ នៅតែមានអាការៈក្រហាយរោលរាល បន្តមាន នោះត្រូវបន្តធ្វើការ ស្រោចទឹកលាងម្តងទៀត។ ត្រូវប្រញាប់ ហៅរកឡានក្រុមសង្គ្រោះបន្ទាន់ និង បន្តធ្វើការស្រោចទឹក ទៅលើមុខរបួស រហូតដល់ ភ្នាក់ងារសង្គ្រោះបន្ទាន់មកដល់។ ជាមួយនឹង ពេលដែលកំពុងតែស្រោចទឹក លាងមុខរបួសនោះអ្នក ត្រូវធ្វើការយក ចេញនូវសម្លៀកបំពាក់មួយចំនួន, ស្បែកជើង, គ្រឿងអលង្ការ និង រាល់វត្ថុផ្សេងៗទៀត ដែលត្រូវបានប៉ះនឹង ទឹកអាស៊ីត កុំអោយប៉ះនឹង ស្បែកកន្លែងដទៃទៀត ។
២. ចំពោះស្ថានភាពរងគ្រោះ ត្រង់ភ្នែក
ត្រូវប្រញាប់យក ទឹកក្តៅឧណ្ណៗ មកស្រោចលាងនៅតំបន់ ដែលរងគ្រោះនោះអោយ បានឆាប់រហ័សភ្លាម ៗ និងបន្ត ស្រោចលាងទឹកស្អាតធម្មតា ថ្នមៗ ក្នុងរយៈពេល យ៉ាងហោចណាស់ ២០ ទៅ ៣០ នាទី ដោយ ត្រូវផ្ទៀងនាឡិកាអោយបានត្រឹមត្រូវ និងត្រូវចាប់បើកចំហត្របកភ្នែករហូត។ អ្នកក៏អាច ប្រើនូវ ទឹកសូលុយស្យុង Neutral salineអោយបានឆាប់រហ័ស តាមដែលអាចធ្វើបានផងដែរ។
ចំណុចគួរចងចាំ នៅពេលដែលអ្នកកំពុងជួយជនរងគ្រោះដោយសារទឹកអាស៊ីត
១. អ្នកមិនត្រូវយកចេញ នូវសម្លៀកបំពាក់ ឬ វត្ថុអ្វីមួយ ដែលជាប់នៅនឹងស្បែក ដោយសារការ រលាកនេះទេ ។
២. ចូរប្រាកដថា ជនរងគ្រោះ មិនស្ថិតនៅជិត ឬ ប្រឈមទៅនឹងវត្ថុអ្វីដែលមានផ្សែង ឬ មានកម្តៅនោះទេ ។
៣.មិនត្រូវ ដាក់តំបន់ដែលរងគ្រោះ នោះត្រាំទៅក្នុងទឹក។ ត្រូវធ្វើការគ្របតំបន់ ដែលរងគ្រោះជាមួយនឹង បង់រុំ ឬ ក្រណាត់ត្រជាក់មានសំណើម ដែលស្តេរីលបានត្រឹមត្រូវ ឬ ស្អាតល្អ។ អ្នកត្រូវរក្សា កន្លែងដែលរងរបួសនោះ ជាមួយនឹង ការស្រោចបង្ហូរទឹក ឬ ក្រណាត់ត្រជាក់ ដោយមិនត្រូវស្អំទឹកកក នោះទេ។
៤. អ្នកមិនត្រូវ លាប បឺរ, ជែល, ប្រេង ឬ ខ្លាញ់ នៅលើពីលើ មុខរបួសនោះទេ ប្រសិនបើវាជាករណី នៃការ រលាកដ៏ធ្ងន់ធ្ងរមួយ ។
៥. នៅពេល ដែលការរលាក ក្នុងកម្រិតស្រាលនេះ មានសភាពរាងត្រជាក់បានទាំងស្រុងហើយ នោះអ្នក អាចពិចារណា ពីការប្រើប្រេង ដែលគ្មានក្លិន ឬ ប្រេងមានសំណើម យកមកលាបពីលើ មុខរបួស ដើម្បី បង្ការអាការៈស្ងួត និងធ្វើអោយតំបន់នោះមានផាសុកភាពជាងមុន។
៦. ជាមួយនឹង សភាពនៃការរងរបួស ក្នុងកម្រិតធ្ងន់ អ្នកត្រួវប្រាកដថា ជនរងគ្រោះ នៅបន្តដកដង្ហើម និង ផ្តល់ជំនួយសង្គ្រោះបេះដូងជាបន្ទាន់ ប្រសិនបើស្ថិត ក្នុងករណីចាំបាច់ ។
៧. ធ្វើការផ្តល់ថ្នាំប៉ារ៉ាសេតាម៉ុល ឬ ប្រភេទថ្នាំបំបាត់ការឈឺចាប់ ។
៨. អ្នកមិនត្រូវធ្វើការបំបែក ឬ ញ៉េចកន្លែងដែលចេញពងទឹក នោះទេ តាមដែលវាអាច នឹងធ្វើអោយ មុខរបួសមានការបង្ករោគបាន។
ចំពោះមុខរបួសតូចតាច ដែលធ្វើការព្យាបាលនៅផ្ទះ នោះអ្នកត្រួវតែប្រញាប់បញ្ជូនជនរងគ្រោះ ទៅ ទទួលយកជំនួយ ផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើមុខរបួសនោះ មានការបង្ករោគ ។
សញ្ញាដែលបង្ហាញថា មុខរបួសមានការបង្ករោគ មានដូចជា៖
· កើនឡើងកម្រិតនៃការឈឺចាប់
· មុខរបួសឡើងក្រហម
· មានគ្រុនក្តៅ
· ហើមប៉ោង ៕