ជាស្ត្រីមានផ្ទៃពោះស្ទើរតែពាក់កណ្តាលទៅហើយដែលជួបបញ្ហាក្រហាយដើមទ្រូងនេះ។ យ៉ាងណាមិញ ក្នុងពេលមានផ្ទៃពោះ វាមានអ័រម៉ូនជាច្រើនដែលធ្វើការ ហើយសាច់ដុំនៅកក្រពះ ក៏ធ្វើការដើម្បីបង្ការកុំឲ្យច្រាលអាហារចេញពីក្រពះទៅបំពង់ករដែរ។ ប៉ុន្តែ ដោយសារតែស្បូនមានការលូតលាស់កាន់តែធំ វានឹងរុញក្រពះឡើង រហូតដល់អាចមានអាការៈច្រាលទឹកអាស៊ីតពីក្រពះ និងបង្កជាការក្រហាយដើមទ្រូងនេះតែម្តង។ តើគួរធ្វើដូចម្តេចទៅដើម្បីដោះស្រាយ៖
- លុបបំបាត់មូលហេតុនាំឲ្យក្រហាយដើមទ្រូង ជាពិសេសអាហារមានជាតិហ្គាស ឬហឹរ
- ចូរព្យាយាមញ៉ាំអាហារតិចៗ តែច្រើនដង។ ចូរញ៉ាំអាហារក្នុងពេលអង្គុយ និងចៀសវាងការញ៉ាំគេង
- ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ច មុននឹងសម្រេចចិត្តប្រើថ្នាំគ្រប់ប្រភេទ៕