ពិតណាស់ គ្មាននរណាចង់លឺ ឬចូលចិត្តការនិយាយថា ទារកលូតលាស់យឺតក្នុងពេលមានផ្ទៃពោះឡើយ។ ការលូតលាស់យឺតនេះ ចង់សម្តៅទៅលើសុខភាពទារកមិនល្អខណៈពេលដែលគេកំពុងតែនៅក្នុងពោះម្តាយនៅឡើយ។
យ៉ាងណាមិញ មានហេតុផលមួយចំនួនទំនងជាដើមហេតុនាំឲ្យទារកក្នុងផ្ទៃលូតលាស់យឺត៖
- កង្វះអាហារូបត្ថម្ភ៖ ការផ្គត់ផ្គង់ជីវិតមិនបានគ្រប់គ្រាន់ដល់ម្តាយ ក៏ផ្តល់ផលប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃដែរ។
- ទម្លាប់នៃរបៀបរស់នៅមិនផ្តល់សុខភាព៖ បើសិនជាម្តាយនៅតែបន្តប្រើថ្នាំ ញ៉ាំគ្រឿងស្រវឹង ឬជក់បារី វាពិតជាមានផលអវិជ្ជមានច្រើនដល់ការលូតលាស់របស់ទារក។
- លើសសម្ពាធឈាមដោយសារមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះប្រមាណ ៦ ទៅ៨ភាគរយអាចនឹងមានជំងឺលើសសម្ពាធឈាម ដែលជាហេតុនាំឲ្យថយចុះដល់របត់ឈាមទៅចិញ្ចឹមទារកបាន។
- បញ្ហាសុខភាពរបស់ម្តាយ៖ បើសិនជាម្តាយកំពុងតែមានជំងឺបេះដូង ឬជំងឺតម្រងនោម វានឹងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ជាពិសេសការលូតលាស់មិនគ្រប់លក្ខណៈតែម្តង។
- ទឹកភ្លោះតិច៖ ការលូតលាស់របស់សាច់ដុំ ដៃជើង និងសួតគឺមានជាប់ទាក់ទងនឹងទឹកភ្លោះទាំងអស់។
- ភាពមិនធម្មតាផ្សេងៗទៀត៖ ភាពមិនធម្មតានៃក្រូម៉ូសូម និងប្រដាប់ភេទអាចបន្ថយការលូតលាស់របស់ទារកបាន៕