នៅពេលជួបជុំជាមួយមនុស្សស្រីដូចគ្នា អ្នកទំនងជានិយាយច្រើនអំពីការមករដូវ និងការឈឺចាប់ខ្លាំងក្លាប៉ុណ្ណាដែលអ្នកជួបប្រទះ។ អ្នកក៏ចូលចិត្តអានអត្ថបទដែលនិយាយអំពីការពិតទាក់ទងនឹងសុខភាពទ្វារមាសដែរ។ ប៉ុន្តែតើអ្នកមានបាននិយាយពិភាក្សាគ្នាអំពីការហូរទឹករំអិលពីទ្វារមាសញឹកញាប់ដែរទេ? ខាងក្រោមនេះ គឺជារឿងមួយចំនួនដែលទាក់ទងនឹងទ្វារមាសស្ត្រី ដែលអ្នកត្រូវតែដឹង៖
- ចំនួន និងក្លិនរបស់ទឹករំអិលចេញពីទ្វារមាស អាចនឹងមានការប្រែប្រួលទាំងមុន និងក្រោយមករដូវ
- កាលណាអ្នកស្ត្រេសកាន់តែច្រើន ការហូរទឹករំអិលចេញពីទ្វារមាសក៏មានច្រើនដែរ
- ទឹករំអិលចេញពីទ្វារមាសមានច្រើនប្រភេទណាស់ ដោយវាសុទ្ធសឹងតែអាចបញ្ជាក់អំពីស្ថានភាពសុខភាពអ្នកបានទាំងអស
- ជាធម្មតា និងធម្មជាតិ ការហូរទឹករំអិលចេញពីទ្វារមាស គឺជាវិធីដែលវាលាងសម្អាតសរីរាង្គមួយនេះ
- និយាយដល់ចំណុះទឹករំអិល គឺមិនមានចំណុះណាមួយធម្មតាទេ គឺមានការប្រែប្រួលរហូតទៅតាមពេលវេលា រាងកាយ និងអាកាសធាតុផងដែរ
- ប៉ុន្តែបើសិនជាការហូរទឹករំអិលមានច្រើនពេក វាអាចជាសញ្ញាមិនល្អមួយរបស់សុខភាពហើយ ដែលត្រូវការទៅជួបពេទ្យ
- ការដែលមានឃើញទឹករំអិលចេញពីទ្វារមាសលាយឈាមតិចតួច វាមិនមែនជារឿងដែលអ្នកគួរបារម្ភឡើយ៕