ការបែកញើសពេលយប់អាចជារឿងមួយនាំឲ្យគ្មានផាសុកភាព ហើយអាចធ្វើឲ្យរំខានដល់ការគេងថែមទៀត។ បើសិនជាអ្នកពិបាកក្នុងការគេងដោយសារតែបញ្ហានេះមែន ចូរស្វែងរកនូវការព្យាបាលឲ្យបានត្រឹមត្រូវផង។ ទោះបីជាយ៉ាងណាក៏ដោយ ការបែកញើសនៅពេលយប់អាចដោយសារតែមូលហេតុផ្សេងៗច្រើនដូចជា៖
• រ៉ាំងរដូវ
• ជំងឺរបេង
• ជំងឺមហារីកកូនកណ្តុរ
• ជំងឺអេដស៍
• ជំងឺច្រាលទឹកអាស៊ីតពីក្រពះ
• ជំងឺគេងបាត់ស្ទះដង្ហើម
• ជំងឺលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត
• កង្វះជាតិស្ករក្នុងឈាម
• ផលរំខាននៃការប្រើប្រាស់ថ្នាំព្យាបាលជំងឺណាមួយ៕