បើសិនជាអ្នកមានអារម្មណ៍ថានឿយហត់ ហើយសង្ស័យថា ខ្លួនឯងខ្វះវិតាមីន គ្រូពេទ្យអាចនឹងធ្វើតេស្តឈាមឲ្យដើម្បីរកឲ្យឃើញថា រាងកាយអ្នកកំពុងតែខ្វះខាតជីវជាតិមួយណាហើយ។ ពេលខ្លះ តេស្តឈាមទាំងនេះអាចនឹងមានតម្លៃថ្លៃ ប៉ុន្តែមានវិធីសាស្ត្រផ្សេងៗទៀតដែលអាចរកឃើញថា អ្នកកំពុងតែខ្វះជីវជាតិដែរ។
ខាងក្រោមនេះគឺជាអាការៈនៃការកង្វះវីតាមីន ៥ប្រភេទ ដែលវានឹងបង្ហាញបានឲ្យងាយនៅលើផ្ទៃមុខរបស់អ្នក៖
ស្លេកស្លាំ
បើសិនជាអ្នកសម្គាល់ឃើញថា ផ្ទៃមុខកំពុងតែស្លេកស្លាំងហើយ នោះវាជាសញ្ញាបញ្ជាក់ថា រាងកាយកំពុងតែខ្វះវីតាមីន B12។ កង្វះជីវជាតិមួយនេះក៏ងាចបណ្តាលឲ្យអស់កម្លាំង និងខ្សោយការចងចាំដែរ។
មានបញ្ហាសក់ក្បាល
បើសិនជាអ្នកកើតអង្គែរ ស្បែកស្ងួត ហើយសក់ពុកផុយរាល់ថ្ងៃជាប្រចាំនោះ វាជាសញ្ញាមួយនៃការកង្វះវីតាមីន B7។ រឿងនេះច្រើនតែកើតឡើងដោយសារការប្រើថ្នាំផ្សះសម្លាប់មេរោគក្នុងពោះវៀនច្រើនពេក។
ហើមភ្នែក
បើសិនជាអ្នកយល់ថា ភ្នែកកំពុងតែហើម ហើយជើងហើមថែមទៀតនោះ វាអាចជាសញ្ញានៃការកង្វះជាតិអ៊ីយ៉ូតហើយ។ អាការៈផ្សេងៗទៀតរបស់វាមានដូចជា ឡើងទម្ងន់ ស្បែកស្ងួត និងក្រចកពុកផុយ។
បបូរមាត់ស្លេកស្លាំង
បើសិនជាក្នុងបបូរមាត់ និងអញ្ចាញធ្មេញទៅជាស្លេកស្លាំង នោះអ្នកកំពុងតែខ្វះជាតិដែកក្នុងឈាមហើយ។ រឿងនេះច្រើនតែកើតមានជាញឹកញាប់លើមនុស្សស្រី។
តឹង ឬឈាមអញ្ចាញធ្មេញ
បើសិនជាអញ្ចាញធ្មេញស្រាប់តែឈឺ ហូរឈាម ឬធ្មេញមិនមានរូបរាងល្អ វាអាចបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន C ក្នុងខ្លួនហើយ៕