ការគេងគឺជាសកម្មភាពដ៏សំខាន់មួយសម្រាប់សុខភាពមនុស្សទូទៅ ព្រោះវានឹងផ្តល់ពេលវេលាដល់កោសិកាក្នុងរាងកាយដែលធ្លាប់តែនឿយហត់ និងខូចខាតពេញមួយថ្ងៃ មានពេលវេលាជួសជុលខ្លួនឯងឡើងវិញសម្រាប់បន្តសកម្មភាពនៅថ្ងៃស្អែងទៀត។ កាលណាអ្នកគេងមិនបានគ្រប់គ្រាន់ វាមិនខុសគ្នានឹង ការបង្ខំដល់មនុស្សរាប់លាននាក់ក្នុងខ្លួនធ្វើការគ្មានថ្ងៃឈប់ ឬសម្រាកមិនគ្រប់គ្រាន់ទេ ដូច្នេះ ផលិតផលដែលវាធ្វើពិតជាមិនបានល្អឡើយ រហូតដល់ធ្វើឲ្យខ្លួនអ្នកផ្ទាល់ជួបបញ្ហាចំពោះសុខភាពយ៉ាងច្រើនទៀត។
យ៉ាងណាមិញ ការដែលគេងមិនបានគ្រប់គ្រាន់ អ្នកទំនងជាអាចមានបញ្ហាសុខភាពជាច្រើនដូចខាងក្រោមនេះ ដែលអាចឲ្យមនុស្សជុំវិញខ្លួនយល់ច្បាស់ថា អ្នកមិនបានគេងគ្រប់កាលពីយប់មិញហើយ។
- តែងតែឃ្លានជាប់រហូត
- ឡើងទម្ងន់
- តែងតែមានអារម្មណ៍ទើសចិត្តរហូត
- មិនសូវមានការចងចាំល្អ
- មានអារម្មណ៍ខ្ជិលៗ ទោះបីជាការដើរក៏មិនបានស្រួលដែរ
- មិនអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លូនបាន
- ឧស្សាហ៍ឈឺ ឬមានជំងឺដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ៕