ការដាច់សសៃឈាមក្នុងខួរក្បាល អាចកើតមាននៅពេលណា ដែលមាន ឈាមហូរនៅខាង ក្នុងខួរក្បាល របស់អ្នក ឬ នៅពេលដែលលំហូរឈាមជាធម្មតា នៅក្នុងខួរក្បាលរបស់ អ្នកត្រូវបាន កកស្ទះ។ នៅក្នុង រយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៃការបាត់បង់នូវ សារជាតិ ចិញ្ចឹមសំខាន់ៗនេះ នោះកោសិកាខួរក្បាលទាំងនេះ នឹងចាប់ផ្តើមងាប់ ហើយវាគឺជាដំណើរការ មួយ ដែលអាចនឹងបន្ត មាននៅ ក្នុងរយៈពេល ជាច្រើនម៉ោង ក្រោយមកទៀត ។
ស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់
ការដាច់សសៃឈាមក្នុងខួរក្បាល គឺជាស្ថានភាពគ្រោះថ្នាក់អាសន្នមួយ ដ៏ពិតប្រាកដ។ ការផ្តល់នូវ ការព្យាបាលអោយបានកាន់តែឆាប់ នោះកម្រិតនៃការខូតខាតគឺហាក់នឹងត្រូវបានកាត់បន្ថយបានកាន់តែ ច្រើន។
ស្ថិតក្នុងដំណាក់កាល នៃការដាច់សសៃឈាមខួរក្បាល ដែលអាចនឹងកើតមាន នោះអ្នកត្រូវសង្កេត និង ចងចាំ នូវសញ្ញាព្រមានទាំងនេះ ៖
· មុខៈ តើមុខរបស់ជនរងគ្រោះ មានវៀចនៅចំហៀងម្ខាង នៅពេលពួកគេព្យាយាមញញឹមមែន ដែរទេ?
· ដៃៈ តើដៃរបស់ជនរងគ្រោះម្ខាង មានសភាពទាបជាងម្ខាងទៀតឬ នៅពេលដែលគេ ព្យាយាមលើកពួកវាទាំងពីរឡើង?
· ការនិយាយៈ តើគេអាចនិយាយប្រយោគធម្មតាមួយ ឡើងវិញបានទេ? តើការនិយាយនេះ មានសភាពឡុលៗ ឬ ចម្លែកដែរទេ?
· ពេលវេលាៈ ក្នុងអំឡុងពេលនៃការដាច់សសៃឈាមក្នុងខួរក្បាលកើតមាន នោះរាល់នាទីសុទ្ធ តែត្រូវបានកំណត់ទុក។ ប្រសិនបើអ្នកសម្គាល់ឃើញ នូវសញ្ញាមិនធម្មតាណាមួយ នោះអ្នកត្រូវ ប្រញាប់ ទាក់ទងទៅកាន់ក្រុមសង្គ្រោះអោយបាន ជាបន្ទាន់ ។
សញ្ញា និង រោគសញ្ញាផ្សេងទៀតនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលរួមមានដូចជា៖
· មានភាពចុះខ្សោយ ឬ ស្ពឹកនៅចំហៀងណាមួយនៃដងខ្លួន នឹងថែមទាំងអាចរួមមាន នូវផ្នែកណា មួយនៃជើងរបស់អ្នក។
· មានភាពងងឹត មិនអាចមើលឃើញ ឬ មើលឃើញព្រិលៗ ជាពិសេសកើតមាននៅក្នុងភ្នែក ណាមួយ។
· មានការឈឺក្បាលធ្ងន់ធ្ងរ ដោយមិនដឹងពីមូលហេតុច្បាស់លាស់។
· មានសភាពវិលមុខដែលមិនអាចធ្វើការពន្យល់បាន, មិនអាចមានលំនឹងបានដូចធម្មតា ឬ ដួលភ្លាមៗ ជាពិសេសប្រសិនបើវាកើតរួមមាន ជាមួយនឹងសញ្ញា ឬ រោគសញ្ញាណាផ្សេងទៀត ។
កត្តាប្រឈមនឹងគ្រោះថ្នាក់នៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល រួមមានដូចជា៖ ការលើសសម្ពាធ ឈាម, ធ្លាប់មានបញ្ហានៃការដាច់សសៃឈាមក្នុងខួរក្បាលពីមុនមក,ការជក់បារី, មានជំងឺទឹកនោមផ្អែម និង មានជំងឺបេះដូង។ អត្រានៃការប្រឈម នឹងជំងឺដាច់សសៃឈាមក្នុងខួរក្បាលនេះ គឺនឹងកើនឡើងទៅ តាមកត្តាអាយុរបស់អ្នក៕