មានស្ថានភាពជាច្រើន អាចមានលក្ខណៈស្រដៀងគ្នា ទៅនឹងសញ្ញា និង រោគសញ្ញានៃការពុល វារួម មានដូចជា ការប្រកាច់, ការពុលស្រា, ជំងឺដាច់សសៃឈាមក្នុងខួរក្បាល និង ប្រតិកម្មនៃអាំងស៊ុយលីន។ ដូច្នេះ ស្វែងរកនូវសញ្ញា និង រោគសញ្ញាដូចខាងក្រោមនេះ ប្រសិនបើអ្នកសង្ស័យថា មានការពុលកើត មានឡើង នោះអ្នកត្រូវតែប្រញាប់ទាក់ទង ទៅក្រុមសង្គ្រោះបន្ទាន់ អោយបានភ្លាមៗមុនពេល ដែលអ្នក ផ្តល់អ្វីមួយ ដល់ជនរងគ្រោះ ។
សញ្ញា និង រោគសញ្ញានៃការពុល
សញ្ញា និង រោគសញ្ញានៃការពុល ជាទូទៅមានដូចជា៖
· មានការរលាក ឬ ឡើងក្រហមនៅនឹងមាត់ និង បបូរមាត់ បន្ទាប់ពីបានផឹករបស់ដែលមានជាតិ ពុលជាក់លាក់ណាមួយ។
· ខ្យល់ដកដង្ហើម មានធំក្លិនដូចជាជាតិគីមី មានដូចជា សាំង ឬ ទឹកថ្នាំលាបពណ៌ ។
· មានការរលាក, មានស្នាម និង ក្លិននៅជាប់នឹងជនរងគ្រោះ, នៅនឹងសំលៀកបំពាក់ , កំរាលឥដ្ឋ ឬ នៅជាប់នឹងវត្ថុអ្វីមួយ ដែលមាននៅជុំវិញនោះ។
· មានសំបកថ្នាំទទេរ ឬ ថ្នាំគ្រាប់ជ្រុះរាយប៉ាយ។
· ក្អួត, ពិបាកដកដង្ហើម, ងងុយគេង, វង្វេងវង្វាន់ ឬ សញ្ញាដែលស្មានមិនដល់ដទៃទៀត ។
តើនៅពេលណា ដែលអ្នកត្រូវហៅរកក្រុមសង្គ្រោះបន្ទាន់?
អ្នកត្រូវប្រញាប់ទាក់ទង ទៅកាន់ក្រុមសង្គ្រោះបន្ទាន់អោយបានភ្លាមៗប្រសិនបើ ជនរងគ្រោះមាន៖
· សភាពងងុយគេងខ្លាំង ឬ បាត់បង់ស្មារតី។
· ពិបាកក្នុងការដកដង្ហើម ឬ ឈប់ដកដង្ហើម។
· មិនអាចសម្រាកបាន ឬ មានការញ័រកន្ត្រាក់ដងខ្លួន។
· មានការប្រកាច់ បែកពពុះមាត់ ។
ប្រសិនបើជនរងគ្រោះ នៅមិនទាន់មានសញ្ញា នៃការពុលនៅឡើយ តែអ្នកមានការសង្ស័យថាពួកគេ បានលេបថ្នាំហើយ នោះអ្នកត្រូវប្រញាប់ទាក់ទងទៅកាន់ ក្រុមសង្គ្រោះបន្ទាន់ ដើម្បីសាកសួរពីពត៌មាន ដែលទាក់ទងនឹងសញ្ញានៃការពុល, អាយុ និង ទំងន់ របស់ជនរងគ្រោះ និង ប្រាប់ពីបរិមាណ និង រយៈពេល ដែលជនរងគ្រោះបានប្រឈមទៅនឹងវត្ថុ ដែលមានជាតិពុលនេះ។ អ្នកគួរតែមាននូវសំបកថ្នាំ និង វត្ថុដែលផ្ទុកជាតិពុលនេះ នៅក្នុងដៃពេលអ្នកកំពុងរាយការណ៍ ប្រាប់ពីបញ្ហានេះ ។
អ្វីដែលអ្នកត្រូវធ្វើ ក្នុងពេលកំពុងរង់ចាំក្រុមសង្គ្រោះបន្ទាន់មកដល់
នេះគឺជាអ្វីដែលអ្នកអាចធ្វើបាន សម្រាប់ជួយដល់ជនរងគ្រោះ មុនពេលក្រុមសង្គ្រោះមកដល់៖
· ប្រសិនបើជនរងគ្រោះ បានប្រឈមទៅនឹងជាតិពុលដែលមានលក្ខណៈជាផ្សែងមានដូចជាៈ កាបូនម៉ូណូអុកស៊ីត នោះអ្នកត្រូវប្រញាប់យកគេ ទៅកាន់កន្លែងដែលមានខ្យល់បរិសុទ្ធ វិញអោយ បានឆាប់ៗ។
· ប្រសិនបើជនរងគ្រោះ បានលេបនូវជាតិពុល នោះអ្នកត្រូវយកចេញនូវអ្វីដែលមានសេសសល់ នៅក្នុងមាត់។
· ប្រសិនបើអ្នកសង្ស័យថាជាតិពុល គឺជាទឹកនៃគ្រឿងសម្អាតនៅក្នុងផ្ទះ ឬ សារជាតិគីមីអ្វីផ្សេង ទៀត នោះអ្នកត្រូវអាននូវផ្លាកសញ្ញាដែលមាននៅលើដប នឹងអនុវត្តតាមនូវការណែនាំ ដែលបាន សរសេរនៅលើនោះ ។ តែយ៉ាងណាក៏ដោយ អ្នកត្រូវតែទាក់ទង ទៅកាន់ក្រុមសង្គ្រោះបន្ទាន់ ដើម្បីទទួលបានជំនួយផ្នែកវេជ្ជសាស្ត្រអោយបានភ្លាមៗ នោះ ។
· ប្រសិនបើវត្ថុដែលមានជាតិពុល បានកំពប់នៅលើសំលៀកបំពាក់របស់ជនរងគ្រោះ នោះអ្នកត្រូវ ផ្លាស់សំលៀកបំពាក់នោះចេញ ។ បើវាមាននៅលើស្បែក និង ភ្នែករបស់ជនរងគ្រោះ នោះ អ្នកត្រូវលាងចេញជាមួយនឹងទឹកស្អាត ក្នុងរយៈពេល ២០នាទី ឬ រហូតដល់ពេលក្រុមសង្គ្រោះ បន្ទាន់មកដល់។
· ចូរប្រាកដថា ជនរងគ្រោះនៅដកដង្ហើម។ ប្រសិនបើមិនមាននោះទេ អ្នកត្រូវតែប្រញាប់ ធ្វើ ចលនាសង្គ្រោះបេះដូង អោយបានភ្លាមៗ។
· នាំយកនូវសំបកថ្នាំ ឬ ដបថ្នាំពុលនេះទៅជាមួយអ្នក ទៅកាន់មន្ទីរពេទ្យ ៕
អ្នកគួរជួយសមាជិកគ្រួសារដែលពុលយ៉ាងដូចម្តេច?
19 July, 2020