រាល់ការសម្រាលកូននីមួយៗតែងតែមានលក្ខណៈពិសេសៗរបស់វា។ អ្នកក៏អាចនឹងមានការត្រៀមខ្លួនរួចជាស្រេចហើយដែរសម្រាប់ការឈឺចាប់ទាំងឡាយដែលអ្នកត្រូវតែឆ្លងកាត់ខណៈពេលកំពុងតែសម្រាលកូន។ ប៉ុន្តែ តើអ្នកមានដឹងទេថា អ្វីទៅជាការរំពឹកទុករបស់អ្នកក្នុងពេលសម្រាលកូនទៅ? ពិតណាស់ អ្នកគួរតែមានការយល់ដឹងអំពីរឿងនេះផង ជាពិសេសលំហូរចង្វាក់សកម្មភាពមួយចំនួនក្នុងពេលសម្រាល។ ខាងក្រោមនេះគឺជារឿងមួយចំនួនអំពីការសម្រាលកូនតាមបែបធម្មជាតិ ដែលកម្រនឹងមានរណាប្រាប់អ្នកឲ្យដឹងណាស់៖
1. បើសិនជាទឹកភ្លោះមិនទាន់បែកទេ គ្រូពេទ្យនឹងបំបែកទឹកភ្លោះនោះ
- ក្រោយពីបែកទឹកភ្លោះរួច អ្នកក៏នឹងមិនអាចសម្រាលកូនចេញបានភ្លាមៗដែរ
3. ចូរព្យាយាមគិតវិជ្ជមានក្នុងចិត្តឲ្យបានច្រើនបំផុត និងញឹកញាប់ក្នុងពេលសម្រាលកូនទោះបីជាមានឧបសគ្គអ្វីក៏ដោយ
4. អ្នកប្រហែលជាអាចត្រូវនោម និងបន្ទោបង់ក្នុងពេលសម្រាលកូនផង
5. ការបើកមាត់ស្បូនគ្រាន់តែជាតួរលេខមួយប៉ុណ្ណោះ ដូច្នេះវាអាចនឹងត្រូវការពេលច្រើនផងដែរ
6. ក្នុងពេលសម្រាលនឹងក្លាយទៅជារឿងប្រឡូកប្រឡាក់ច្រើនណាស់ ដូចជាឈាម លាមក ទឹករំអិល ឬកំទិចកំទីសុកជាដើម
7. ការកន្ត្រាក់របស់ស្បូនអាចនឹងកើតឡើងជាប់រហូត
8. ចំពោះជំហរនៃការសម្រាលកូនវិញ គឺអាស្រ័យទៅតាមស្ត្រីម្នាក់ៗ
9. អ្នកក៏ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ដែឬសម្រាប់ការប្រើឧបករណ៍បូមក្បាលកូន
10. បើសិនជាកូនកើតបញ្ជ្រាស អ្នកក៏អាចសម្រាលបានធម្មតាដែរ គ្រាន់តែប្រឈមនឹងផលវិបាករបស់វាច្រើន - ចូររំពឹងទុកជាមុនឲ្យហើយថា គ្រូពេទ្យអាចនឹងកាត់ប៉េរីណេអ្នកបន្តិចក្នុងពេលសម្រាល
12. អ្នកនឹងត្រូវស្លៀកខោទឹកនោមក្រោយពីសម្រាលកូនរួច៕