មនុស្សយើងភាគច្រើនជឿថា ជំងឺបេះដូងច្រើនតែកើតឡើងលើមនុស្សវ័យចំណាស់។ ប៉ុន្តែ តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា ស្ត្រីអាយុក្រោម ៥០ឆ្នាំ គឺប្រឈមខ្ពស់នឹងបញ្ហាបេះដូង ហើយក្នុងនោះក៏មានជំងឺគាំងបេះដូងដែរ។ តើមកពីមូលហេតុអ្វីទៅ? នោះដោយសារតែស្ត្រីវ័យក្មេងរងភាពតានតឹងក្នុងជីវិតច្រើនពេក។
សម្រាប់មនុស្សវ័យក្មេងជាច្រើនអាចបំបាត់ស្ត្រេសចេញពីរាងកាយបានតាមវិធីផ្សេងៗពីគ្នា។ ប៉ុន្តែការពិតនោះគឺថា រាងកាយនឹងបង្ហាញនូវសញ្ញាជាច្រើននៅពេលដែលក្នុងខ្លួនរងភាពតានតឹងច្រើនលើសលុបពេក។ ដូចជា ការឈឺក្បាលញឹកញាប់ មានអារម្មណ៍ថាអស់កម្លាំងរាល់ថ្ងៃ ឬការដែលនៅតែគិតពីបញ្ហាតូចៗជាប់រហូតជាដើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអ្វីដែលកើតឡើងចំពោះរាងកាយ និងចិត្តអ្នកនៅពេលដែលខ្លួនឯងមានភាពស្ត្រេសច្រើនពេក។
1. កាលណាស្ត្រីស្ត្រេសកាន់តែច្រើន លំហូរឈាមទៅចិញ្ចឹមបេះដូងកាន់តែតិច ដែលជាហេតុនាំឲ្យងាយកើតជំងឺគាំងបេះដូងណាស់
- ស្ត្រេសគឺជាដើមចមចំបងគេហើយដែលធ្វើឲ្យមនុស្សគេងមិនលក់ និងអស់កម្លាំងជាប់
3. ងាយនឹងរងបញ្ហាគេងមិនលក់ និងគេងបាត់ដង្ហើម
4. ការសិក្សាបានរកឃើញថា ស្ត្រីដែលមានការងារពោរពេញទៅដោយភាពតានតឹងច្រើន គឺមានវដ្តរដូវតិចជាងស្ត្រីដែលមិនសូវមានភាពតានតឹង
5. ការញ៉ាំអាហារក្នុងពេលស្ត្រេសអាចជាដើមហេតុនាំឲ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជា ក្រហាយដើមទ្រូង ហើមពោះ និងរលាកពោះវៀនទៀតផង
6. អារម្មណ៍ដែលស្ត្រេសគឺងាយនឹងកើតការបាក់ទឹកចិត្តណាស់
7. កាលណាស្ត្រេសកាន់តែច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោយ ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយដែរ
8. វាគ្មានអ្វីជារឿងភ្ញាក់ផ្អើលឡើយដែលនិយាយថា ស្ត្រេសច្រើនធ្វើឲ្យខ្សោយខាងផ្លូវភេទដែរនោះ
9. កើតមុនកាន់តែច្រើន ដោយសារតែអ័រម៉ូនបង្កភាពស្ត្រេសជំរុញដល់ការចេញជាតិប្រេងលើស្បែកច្រើន
10. ស្ត្រេសគឺជាកត្តាមួយដែលនាំឲ្យជ្រុះសក់ខ្លាំងដែរ។
ខ្ញុំដឹងថា មនុស្សយើងសុទ្ធតែមានស្ត្រេសគ្រប់គ្នា ប៉ុន្តែការហាត់ប្រាណ ឬហាត់យូហ្គាជាទៀងទាត់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ហើយការញ៉ាំអាហារផ្តល់សុខភាពក៏ជំរុញដល់អារម្មណ៍ល្អឡើងវិញបានដែរ៕