សម្រាប់រដូវក្តៅ គឺជាពេលវេលាមួយដែលអាចធ្វើឲ្យទារកតូចៗមានអារម្មណ៍ថាមិនមានផាសុកភាពល្អទេ។ ដំបូងឡើយ គឺក្តៅ ហើយក៏អាចកើតជាការរមាស់ស្បែក ស្បែកទៅជាក្រហម និងរលាកថែមទៀតផង ដែលជាហេតុនាំឲ្យកូនតូចៗខឹង និងឧស្សាហ៍យំច្រើនខុសធម្មតា។ បើសិនជាកូនអ្នកកំពុងតែមានបញ្ហាឡើងកន្ទួលរមាស់នៅរដូវក្តៅ យកល្អគួរតែស្វែងរកដំណោះស្រាយដូចខាងក្រោមនេះ៖
- ចូរឲ្យកូនស្លៀកសម្លៀកបំពាក់ធូរៗ និងរលង់ៗ ដើម្បីកុំឲ្យមានការកកិតលើស្បែកច្រើន និងធ្វើឲ្យកន្លែងកន្ទួលនោះឈឺកាន់តែខ្លាំង។
- ចូរចៀសវាងការប្រើម្សៅដែលមានក្លិនក្រអូប ព្រោះ វាមានសារធាតុដែលអាចមានប្រតិកម្មនឹងស្បែកទារក ហើយក៏ធ្វើឲ្យស្បែកងាយស្ងួតផងដែរ។
- កុំភ្លេចឲ្យកូនងូតទឹករាល់ថ្ងៃ ជាពិសេសក្រោយពីគេរត់លេងពេញមួយថ្ងៃទាំងក្នុងផ្ទៃ និងក្រៅផ្ទះ ព្រោះសំណើមចេញពីញើសអាចធ្វើឲ្យស្បែកគេងាយនឹងរលាកខ្លាំងណាស់។ យកល្អគួរតែងូតទឹកគេឲ្យបានពីរដងក្នុងមួយថ្ងៃ។
- ចៀសឲ្យឆ្ងាយពីការប្រើសាប៊ូ និងឡូសិនដែលមានក្លិនក្រអូប ព្រោះផលិតផលទាំងនេះមិនល្អសម្រាប់ទារកដែលមានស្បែកឡើងកន្ទួលរមាស់ឡើយ។
- បើសិនជាដោះស្រាយបញ្ហាមិនទាន់បាន ហើយអាការៈកាន់តែធ្ងន់ធ្ងរទៅនោះ យកល្អគួរតែនាំគេទៅជួបពេទ្យជំនាញខាងរោគកុមារដើម្បីដោះស្រាយ៕