ការដែលដឹងថាមានជំងឺលើសសម្ពាធឈាម គឺជាសញ្ញាដ៏ច្បាស់លាស់មួយសម្រាប់ការតមជាតិប្រៃ។ ប៉ុន្តែមិនមែនមានតែរឿងនេះមួយមុខនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានអាការៈ ក៏ដូចជារោគសញ្ញាគួរឲ្យភ្ញាក់ផ្អើលរយៈពេលខ្លីមួយចំនួនដែលកំពុងតែកើតឡើងលើរាងកាយអ្នក ក៏អាចត្រូវបានគេចាត់ទុកថា អ្នកដល់ពេលត្រូវកាត់បន្ថយជាតិប្រៃដែរ។ តើវាមានអ្វីខ្លះទៅ?
- 1. ម្រាមដៃដែលកំពុងតែពាក់ចិញ្ចៀនទៅជាតឹងខ្លាំង
2. មាត់ចាប់ផ្តើមស្ងួតខុសពីធម្មតា
3. មានអារម្មណ៍ថាក្បាលធ្ងន់ខ្លាំង បូករួមនឹងការឈឺក្បាល
4. ចេះតែចង់នោមញឹក ទោះបីជាមិនញ៉ាំទឹកច្រើនក៏ដោយ
5. ខួរក្បាលគិតអ្វីលែងចេញ ដោយសារតែខ្សោះជាតិទឹកខ្លាំង
អាការៈខាងលើសុទ្ធតែលទ្ធផលមកពីជាតិប្រៃ ក៏ដូចជាសូដ្យូមក្នុងឈាមច្រើនពេក។ ដូច្នេះមិនខ្វល់ថាអ្នកមានអាការៈទាំងអស់ឬអត់ទេ ដើម្បីកុំឲ្យទៅជាជំងឺទាន់ យកល្អគួរតែដល់ពេលដែលត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃច្រើនៗវិញទៅ និងព្យាយាមញ៉ាំទឹកឲ្យបានច្រើន។ នៅពេលដែលជាតិប្រៃក្នុងឈាមមានតុល្យភាពវិញហើយ រាងកាយអ្នកនឹងវិលមកសភាពដើមវិញជាមិនខាន។ ចូរចាំថា មិនត្រូវញ៉ាំជាតិប្រៃច្រើនជាង ២៣០០មីលីក្រាមក្នុងមួយថ្ងៃឡើយ៕