ស្ត្រីគ្រប់រូបគឺចៀសមិនផុតឡើយពីការរ៉ាំងរដូវ។ ស្ត្រីភាគច្រើនធ្លាប់នឹងជួបបញ្ហារ៉ាំងរដូវនៅចន្លោះអាយុ ៤៥ ទៅ៥៥ឆ្នាំ។ យ៉ាងណាមិញ ក៏មានស្ត្រីច្រើនដែរ ដែលធ្លាប់មានរោគសញ្ញានៃការរ៉ាំងរដូវមុនអាយុនេះផង។ រឿងនេះអាចដោយសារតែជំងឺ ឬក៏មិនមានមូលហេតុណាមួយច្បាស់ដែរ។
យ៉ាងណាមិញ ដើម្បីចៀសវាងការឆាប់រ៉ាំងរដូវ ឬបន្ថយអាការៈនៃការរ៉ាំងរដូវលឿនពេកនោះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
1. ការហាត់ប្រាណគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការពន្យាពេលរ៉ាំងរដូវ ព្រោះវាអាចជួយសម្រួលដល់អ័រម៉ូន និងថែរក្សាជាតិខ្លាញ់ក្នុងរាងកាយបានល្អ។
2. ការជក់បារីត្រូវបានគេសម្គាល់ឃើញថា ជាកត្តាមួយដែលនាំឲ្យស្ត្រីឆាប់រ៉ាំងរដូវណាស់។
- ចូរចៀសវាងការរស់នៅក្នុងមជ្ឈដ្ឋានដែលពោរពេញដោយជាតិពុលច្រើន អាចជា ការប្រើគ្រឿងផាត់មុខ ឬញ៉ាំអាហារកញ្ចប់ដែលចម្អិនដោយម៉ៃក្រូវ៉េវជាដើម។ សារធាតុពុលត្រូវបានគេរកឃើញជាញឹកញាប់ក្នុងកញ្ចប់ផ្លាសស្ទិកដែលខ្ចប់អាហារញ៉ាំ។
- គ្រឿងស្រវឹងប្រហែលជាមិនជំរុញឲ្យឆាប់រ៉ាំងរដូវឡើយ តែវាអាចបង្កជារោគសញ្ញាបានបើសិនជាអ្នកមានកត្តាប្រឈមមុខផ្សេងៗទៀត។
5. ចូរក្សាទម្ងន់ឲ្យស្ថិតក្នុងសភាពធម្មតា
6. កាលណាអ្នកថែរក្សាឆ្អឹងកាន់តែមានសុខភាពល្អ អ្នកក៏មិនងាយរ៉ាំងរដូវដែរ ដូច្នេះចូរប្រើវិធីហាត់ប្រាណដោយការលើកទម្ងន់ ញ៉ាំអាហារសម្បូរជាតិកាលស្យូម និងវីតាមីន D។
7. គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ តាមរយៈការចៀសវាងការញ៉ាំអាហារប្រៃ តែត្រូវញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសវិញ៕