តើអ្នកដឹងពីរបៀបធ្វើឲ្យទំនាក់ទំនងក្នុងអាពាហ៍ពិពាហ៍របស់អ្នកកាន់តែប្រសើរដែរឬទេ? យើងត្រូវគិតអំពីរឿងនេះ។ ទោះបីប្តីប្រពន្ធរបស់អ្នកបានរៀបការយ៉ាងសប្បាយរីករាយអស់រយៈពេលរាប់ឆ្នាំហើយក្តី អ្នកគួរយកពេលវេលាខ្លះ ដើម្បីបន្ថែមភាពស្និទ្ធស្នាល និងស្អិតរមួត ខណៈពេលដែលអ្នកទាំងពីរហាក់បីដូចជារវល់ និងឆ្ងាយពីគ្នាបន្តិចហើយ។
ដូច្នេះ តើប្តីប្រពន្ធអាចធ្វើអ្វីខ្លះ ដើម្បីបន្ថែមធាតុផ្សំនៃភាពសប្បាយរីករាយឡើងវិញទៅក្នុងទំនាក់ទំនងរបស់ពួកគេ? នេះជាបញ្ជីគំនិតដើម្បីឲ្យអ្នកចាប់ផ្តើម។
• រៀបចំកាលវិភាគថ្ងៃបុណ្យ ឬថ្ងៃឈប់ប្រចាំសប្តាហ៍ ដើម្បីដើរលំហែរជាមួយគ្នា
• ដាក់កូនឲ្យគេងទាន់ពេលវេលា បន្ទាប់មកអ្នកអាចមានពេលនៅជាមួយគ្នាយ៉ាងសុខស្រួល
• ចូលគេងក្នុងម៉ោងជាមួយគ្នា
• ធ្វើឲ្យប្តី ឬប្រពន្ធរបស់អ្នកភ្ញាក់ផ្អើល
• ចែករំលែកការទទួលខុសត្រូវក្នុងក្រុមគ្រួសារ ឬបើប្រសើរជាងនេះទៅទៀតធ្វើឲ្យពួកគេក្លាយជាមនុស្សមានតម្លៃបំផុតសម្រាប់អ្នក
• នៅពេលអ្នកគិតថាអ្វីដែលល្អអំពីប្តី ឬប្រពន្ធរបស់អ្នក ចូរប្រញាប់សរសេរសារផ្ញើរឲ្យគាត់ភ្លាម
• រៀបចំការរួមភេទនៅលើប្រតិទិនរបស់អ្នក
• ឈប់ធ្វើលេស ឬបន្ទោសគ្នា
• ស្វែងរករឿងក្នុងទូរទស្សន៍ដែលអ្នក និងស្វាមីភរិយាអាចមើលរួមគ្នា ឬបិទទូរទស្សន៍ ហើយគ្រាន់តែចំណាយពេលវេលាជាមួយគ្នា៕