បេះដូង លោតទៅតាមចង្វាក់ធម្មតារបស់វា ប៉ុន្តែ ប្រសិនបើវាលោតញាប់ ឬយឺតជាងធម្មតា វាត្រូវបានគេចាត់ទុកថា ខុសធម្មតាហើយ។ ចង្វាក់បេះដូងលោតខុសធម្មតាចំពោះកុមារ គឺជាសញ្ញាគ្រោះថ្នាក់បំផុត។ ដូច្នេះ អ្នកគួរតែតាមដាន និងពិនិត្យមើលចង្វាក់បេះដូងកូនរបស់អ្នក ថាតើវាធម្មតា ឬខុសពីធម្មតា។
អ្វីដែលអ្នកគួរតែដឹង ជុំវិញចង្វាក់បេះដូងកូនរបស់អ្នក ៖
ការពិតទី ១
• ប្រសិនបើកូនរបស់អ្នកមានអាយុ ៤ ទៅ ៤ ឆ្នាំ ចង្វាក់បេះដូងលោតប្រហែលជា ៨០ ទៅ ១២០ ដង ក្នុងមួយនាទី
• ប្រសិនបើកូនរបស់អ្នកមានអាយុ ៥ ទៅ ៦ ឆ្នាំ ចង្វាក់បេះដូងលោតប្រហែលជា ៧៥ ទៅ ១១៥ ដង ក្នុងមួយនាទី
• ប្រសិនបើកូនរបស់អ្នកមានអាយុ ៧ ទៅ ៩ ឆ្នាំ ចង្វាក់បេះដូងលោតប្រហែលជា ៦០ ទៅ ១១០ ដង ក្នុងមួយនាទី
• ប្រសិនបើកូនរបស់អ្នកមានអាយុ លើសពី ១០ ឆ្នាំ ចង្វាក់បេះដូងលោតប្រហែលជា ៦០ ទៅ ១០០ ដង ក្នុងមួយនាទី
ការពិតទី ២
ពេលកូនរបស់អ្នកមានសកម្មភាព ឬធ្វើចលនាខ្លាំង ចង្វាក់បេះដូងអាចលោតរហូតដល់ ២២០ ដង។
ការពិតទី ៣
ចង្វាក់បេះដូង អាចនឹងខុសគ្នាទៅតាមពេលវេលា និងកាលៈទេសៈ ដូចជា ពេលគេង និងសម្រាក ចង្វាក់បេះដូងនឹងលោតទាប ជាងពេលដែលកូនរបស់អ្នកធ្វើចលនា។
ការពិតទី ៤
អ្វីដែលធ្វើឲ្យអ្នកព្រួយបារម្ភ? បើកូនដកដង្ហើមញាប់ ឬមិនសូវដក ត្រូវប្រញាប់នាំគេទៅមន្ទីរពេទ្យភ្លាម៕