ការងារជាឪពុកម្តាយ មិនមែនងាយស្រួលធ្វើ ដូចជាការនិយាយឡើយ។ ការមើលថែទាំកូន ត្រូវការជំនាញ និងការអត់ទ្រាំ ដើម្បីធ្វើឲ្យគេបាត់យំ ហើយអាចបញ្ចេញស្នាមញញឹមវិញ។
ជាការពិត ឪពុកមិនសូវចេះមើលកូនចៅ ដូចជាម្តាយនោះឡើយ ប៉ុន្តែ ក្រោយពេលអ្នកអានអត្ថបទនេះរួច បុរសភាគច្រើន អាចក្លាយជាឪពុកដ៏ល្អម្នាក់ ជាមិនខានឡើយ។
តិចនិចមើលថែទាំកូន និងលួងឲ្យគេឆាប់បាត់យំ ៖
១ រកមើលមូលហេតុ ដែលនាំឲ្យគេយំ ថាតើគេឃ្លាន ឬយ៉ាងណា?
២ ឆែកមើលខោទឹកនោម តើគេជុះមែនទេ?
៣ ការចុកពោះ អាចជារឿងដែលធ្វើឲ្យគេយំ ដូច្នេះ សូមពិនិត្យមើលឲ្យច្បាស់
៤ ប្រលែង ឬបញ្ចេញសំឡេងនានា ដើម្បីទាមទារការចាប់អារម្មណ៍ពីកូនរបស់អ្នក
៥ អោប ឬអង្រួនជើងរបស់គេថ្នមៗ
៦ យោល ឬបីគេដើរលេងក្រៅផ្ទះ៕