Paracetamol ត្រូវបានគេប្រើប្រាស់ ដើម្បីបាត់ការឈឺចុកចាប់ និងគ្រុនក្តៅ ប៉ុន្តែ វាមិនអាចកាត់បន្ថយការរលាក ឬឡើងកន្តួលក្រហមបាននោះឡើយ។ Paracetamol មានសុវត្ថិភាព និងមិនសូវប៉ះពាល់ក្រះពោះវៀន ដូចថ្នាំ Ibuprofen ឡើយ។ Paracetamol ក៏មិនធ្វើឲ្យទារក និងកុមារតូចៗចុកពោះ ឬមានបញ្ហារំលាយអាហារនោះទេ។
ប្រសិនបើកូនរបស់អ្នកឈឺ ឬក្តៅខ្លួន អ្នកអាចឲ្យថ្នាំ Paracetamol ទៅតាមកម្រិត ឬការណែនាំរបស់គ្រូពេទ្យពីមុន ក្នុងរយៈពេល ៦ ម៉ោងម្តង។ ប៉ុន្តែ ប្រសិនបើអ្នកសង្កេតឃើញថា កូនរបស់អ្នកមិនបានធូរស្រាលទេ សូមកុំបន្តប្រើថ្នាំនេះលើសកម្រិត ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
ការប្រើប្រាស់ថ្នាំ Paracetamol លើសកម្រិត អាចបណ្តាលខូចថ្លើម ដូច្នេះ ដាច់ខាត កុំឲ្យកូនរបស់អ្នកញ៉ាំលើសអ្វី ដែលគ្រូពេទ្យបានណែនាំឲ្យសោះ៕