វិធីក្នុងការសង្គ្រោះកុមារ ដែលមានវិបត្តិផ្លូវដង្ហើម ដោយការឈ្លក់
ចំពោះកុមារតូច (កុមារដែលមានអាយុតិចជាង ១ឆ្នាំ )
· សណ្តូកកុមារនៅលើដៃ ឬ នៅលើភ្លៅរបស់អ្នក ដោយដាក់ក្បាលរបស់គេ អោយទាប។
· ធ្វើការគោះខ្នងរបស់គេ ដោយប្រើកែងបាតដៃរបស់អ្នក។
· បើកុមារនៅតែស្ថិត ក្នុងស្ថានភាពស្ទះដង្ហើមដដែល នោះអ្នកត្រូវធ្វើការផ្ងារគេមកវិញ រួចសង្កត់ រឹតទ្រូងកុមារ ៥ដង ដោយប្រើម្រាមពីរ នៅត្រង់ចុងដង្ហើម។
· ក្នុងករណីបរាជ័យ រកមូលហេតុ នៃវត្ថុដែលស្ទះដែលនៅក្នុងមាត់ និង ព្យាយាមយកវាចេញ។
· បើចាំបាច់ ត្រូវចាប់អនុវត្តនូវ វិធីខាងលើនេះឡើងវិញម្តងទៀត ។
ចំពោះកុមារដែលមានអាយុ ចាប់ពី ១ឆ្នាំឡើងទៅ
· ដាក់កុមារ អោយអង្គុយលុតជង្គង់ ឬ ដេក និង ធ្វើការគោះខ្នងគេ អោយបាន ៥ដង ដោយប្រើកែង នៃបាតដៃរបស់អ្នក។
· បើគេនៅស្ទះដដែល នោះអ្នកត្រូវឱបកុមារពីក្រោយ ដៃម្ខាងក្តាប់ ដៃម្ខាងទៀតចាប់ដៃដែលក្តាប់ ហើយទាញរឹត កញ្ឆក់ទៅលើ (ចលនានេះ ត្រូវបានគេហៅថា ហេមលិច) ។ រួចធ្វើឡើងវិញ អោយ គ្រប់ប្រាំដង។
· បើនៅតែបរាជ័យ ( ឧបសគ្គនៅតែមាន) ពិនិត្យរកមូលហេតុ ដែលនាំអោយស្ទះនៅក្នុងមាត់ និង យកវាចេញ ។
· បើចាំបាច់ ធ្វើឡើងវិញតាមលំដាប់លំដោយ ចាប់ផ្តើមពីការគោះខ្នងម្តងទៀត៕