ក្រោយពេលដែលអ្នកមានស្នេហារួច ទើបអ្នកចាប់ផ្តើមដឹងថា តាមពិតស្នេហាអាចផ្តល់មេរៀនជាច្រើនដល់អ្នក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលស្នេហាអ្នកមានសភាពរឹងមាំ នោះស្នេហាមួយនេះ នឹងបង្រៀនអ្នកឲ្យមានភាពជឿជាក់គ្នា ព្រោះមានតែការជឿជាក់ដ៏រឹងមាំនេះទេ ទើបអាចធ្វើឲ្យស្នេហាអ្នកល្អ ហើយអ្នកទាំងពីរមិនងាយឈឺចាប់ឡើយ។
2. អ្នកនឹងចាប់ផ្តើមមានភាពសប្បាយរីករាយនៅពេលដែលស្នេហាអ្នកមិនសូវកើតមានបញ្ហា ព្រោះអ្នកមានគេបារម្ភ មានគេមើលថែ និងយកចិត្តទុកដាក់រាល់ពេល។ អ្នកក៏អាចទទួលបានភាពកក់ក្តៅផងដែរនៅពេលដែលអ្នកកើតមានបញ្ហា។
3. នៅពេលដែលស្នេហាមកដល់ អ្នកនឹងមានគេការពារ នៅពេលដែលមានអ្នកដទៃធ្វើបាប។ ដូចនេះ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា ទោះបីជាមេឃធ្លាក់ចុះមក ក៏មានអ្នកជួយទ្រពីក្រោមដែរ។
4. អ្នកនឹងរៀនចេះលះបង់ពីស្នេហារបស់អ្នក ព្រោះមានតែការចេះលះបង់នេះទេ ទើបអាចធ្វើឲ្យគូស្នេហ៍អ្នកសប្បាយចិត្តបាន។ អ្នកក៏មានអារម្មណ៍សប្បាយដែរនៅពេលដែលឃើញគេមានសុភមង្គល។
5. អ្នកនឹងរៀនចេះចែករំលែកនៅពេលដែលអ្នកមានស្នេហា។ ដូចនេះ អ្នកនឹងអាចទទួលបានបទពិសោធន៍ជាច្រើនដែលអ្នកមិនបានរំពឹងចង់បានពីមុនមក។
6. នៅពេលដែលអ្នកមានស្នេហា អ្នកនឹងរៀនចេះសុំទោស និងអធ្យាស្រ័យ។ នៅពេលដែលអ្នកធ្វើខុស អ្នកនឹងមិនហ៊ានមិនសុំទោសនោះទេ ព្រោះអ្នកខ្លាចគូស្នេហ៍អ្នកមិនលើកលែងទោសឲ្យ។ ដូចនេះ អ្នកនឹងចាប់ផ្តើមមានចិត្តក្លាហាន ក្នុងការទទួលស្គាល់កំហុសរបស់ខ្លួន។
7. អ្នកនឹងចាប់ផ្តើមមានចិត្តផ្អែមល្ហែម និងអារម្មណ៍ស្រស់ស្រាយក្រោយពេលដែលមានស្នេហា។ ដូចនេះ អ្នកអាចស្វែងរកគូស្រករបាន ព្រោះអ្នកអាចទទួលបានមេរៀនជាច្រើនពីស្នេហាមួយនេះ៕